ភ្នំពេញ៖  យើងធ្លាប់បានស្គាល់ និងដឹងរួចមកហើយពីប្រវត្តិតស៊ូរបស់យុវជន ឈន វិច្ឆិកា អ្នកគូរគំនូរលើជញ្ជាំង និងគំនូរបែប Doodle វ័យក្មេងរបស់កម្ពុជា ដែលបានពុះពារឧបសគ្គជាច្រើន ចាប់តាំងពីធ្វើការជាអ្នករត់តុ នៅហាងលក់សាច់អាំង ប្រាក់ខែ ៣៨ដុល្លារ រហូតដល់អាចរកបានដល់ខ្ទង់ពាន់ដុល្លារក្នុងពេលបច្ចុប្បន្ន។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺស្នាដៃរបស់ វិច្ឆិកា មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ  ថែមទាំងបានទាកទាញ់ចំណាប់អារម្មណ៍ពីសំណាក់ក្រសែភ្នែកបរទេសទៀតផង។

កាលពីពេលថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយរបស់អាល្លឺម៉ង់ បានទំនាក់ទំនងមកកាន់ វិច្ឆិកា ដោយសារតែពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើគំនិតច្នៃប្រឌិត និងការកែច្នៃគំនូរលើជញ្ជាំង និងគំនូរបែប Doodle ក្នុងលក្ខណៈបែបខ្មែរ ប្លែកខុសពីអ្វីដែលពួកគេធ្លាប់បានឃើញ។

នេះសបញ្ជាក់ឲ្យឃើញថា យុវជនខ្មែរ នាពេញបច្ចុប្បន្ននេះ ពិតជាមានទេព្យកោសល្យខ្ពស់ មិនចាញ់ប្រទេសជិតខាងឡើយ  ហើយវាក៏ជាមុខមាត់មួយសម្រាប់ប្រទេសជាតិផងដែរ ដែលយុវជនខ្មែរ មានសមត្ថភាពរហូតល្បី និងមានការទទួលស្គាល់ពីសំណាក់មជ្ឈដ្ឋានបរទេសបែបនេះ។

គួរបញ្ជាក់ថា ឈន វិច្ឆិកា បានផ្លាស់ប្តូរជីវិត និងជីវភាពរបស់ខ្លួនទាំងស្រុង ឲ្យកាន់តែប្រសើរឡើង គឺដោយសារតែគំនូរបែប Doodle ដែលខ្លួនខំព្យាយាមស្រាវជ្រាវរៀន អមជាមួយគំនិតច្នៃប្រឌិតដ៏ប្លែក ទាក់ភ្នែក មិនសរសើមិនបាន។

វិច្ឆិកា បានឲ្យ Khmerload ដឹងថា រូបគេពិតជាមានភាពសប្បាយរីករាយជាខ្លាំង ចំពោះអ្វីដែលបានកើតឡើង ព្រោះរូបគេមិនដែលរំពឹងទុកទេថា ខ្លួនអាចជោគជ័យ ឈានជើងរហូតមកដល់ដំណាក់កាលមួយនេះឡើយ។ នេះក៏ព្រោះការតស៊ូ មិនចុះចាញ់នឹងជីវិត។

តែទោះជាយ៉ាងណា វិច្ឆិកា បានបញ្ជាក់បន្ថែមដែរថា មានការតស៊ូពុះពាររាល់ឧបសគ្គយ៉ាងណាក៏ដោយ ប៉ុន្តែបើគ្មានការជួយជ្រោមជ្រែងពីសំណាក់អ្នកសារព័ត៌មានទេ រូបគេក៏មិនបានល្បីដូចសព្វថ្ងៃនេះដែរ។ វិច្ឆិកា ថ្លែងថា ជីវិតរបស់ខ្លួនត្រូវបានផ្លាស់ប្តូរដោយចុងប៊ិច

ចុចអាន៖ រៀនគូរគំនូរតាមអ៊ិនធើណេត យុវជន វិច្ឆិកា អាចវិវឌ្ឍន៍ខ្លួនពីអ្នករត់តុ មួយខែ ៣៨ដុល្លារ រហូតរកបានខ្ទង់ពាន់ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]