អង់គ្លេស៖ ក្លិបតោខៀវ Chelsea ទើបតែគ្រងតំណែងជើងឯកលីកកំពូលអង់គ្លេសថ្មីៗនេះទេ ក្រោយវ៉ាដាច់ពិន្ទុ Spur នៅក្នុងរដូវកាលនេះ។ យ៉ាងណាមិញ មិនទាន់ស្បើយរឿងលើកពានផង ក្លិបយុវជនថ្នាលរបស់ Chelsea បានបង្ហាញនូវកីឡាករវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ក្រោយពីបានទស្សនានូវសមត្ថភាពលេងបាល់របស់គេរួច។

កីឡាករវ័យក្មេង អាយុទើបតែ១០ឆ្នាំ Denim Nnamudi បានធ្វើឲ្យដៃគូប្រកួតរបស់ខ្លួនភ្ញាក់ផ្អើលពីទម្រង់លេងរបស់គេ មិនតែប៉ុណ្ណោះ កីឡាកររូបនេះ មានជំនាញ និងបិុនប្រសប់ខាងទាត់បាល់ចូលប្រឡោះជើងថែមទៀតផង។

គួរឲ្យដឹងថា Denim គឺជាយុវជនថ្នាលរបស់ក្រុមតោខៀវ Chelsea តាំងពីគេមានអាយុ៨ឆ្នាំមកម្ល៉េះ ហើយកាលនោះ Chelsea បានចាប់អារម្មណ៍រូបគេ ដោយសារតែ គេមានសមត្ថភាព និងជំនាញក្នុងការលេងបាល់នេះឯង។

ងាកមកចាប់អារម្មណ៍ វីដេអូដែលបង្ហាញពីសកម្មភាពលេងបាល់របស់គេវិញ កីឡាករវ័យ១០ឆ្នាំរូបនេះ ត្រូវបានគេប្រៀបផ្ទឹមថា ដូចនឹងកីឡាករលំដាប់កំពូលពិភពលោក Lionel Messi ដោយសារតែចង្វាក់នៃការបណ្តើរបាល់ ញាក់បាល់ គឺដូចគ្នា៕

តោះ កុំឲ្យខាតពេលយូរមកទស្សនាវីដេអូ ដែលពីបង្ហាញពីទេពកោសល្យរបស់កីឡាករវ័យ១០ឆ្នាំរូបនេះទាំងអស់គ្នា៖ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]