ភ្នំពេញ៖ ដើម្បីអបអរសាទរដល់ទិវាបុណ្យម្តាយកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ តារាចម្រៀងស្រីល្បីឈ្មោះ របស់ផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើវីដេអូខ្លីមួយជូនដល់ អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន។

អមជាមួយនឹងបទចម្រៀងមនោសញ្ចេតនាមួយបទ ដែលបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅក្នុងន័យដឹងគុណ និងអរគុណចំពោះអ្នកម្តាយរហូតមក។ ក្នុងនោះដែរ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញកម្រងរូបភាពអនុស្សាវរីយ៍របស់ខ្លួន និងម្តាយ កាលពីសម័យនៅក្មេងៗ ជាច្រើនសន្លឹកផងដែរ។ 

ទាំងបទភ្លេង ព្រមជាមួយនឹងរូបថតកម្រងអនុស្សាវរីយ៍ផ្អែមផ្ហែមរបស់ម្តាយកូនអ្នកទាំងពីរ ពិតជាបង្ហាញនូវរឿងល្អៗជាច្រើន ដែលបានកសាងរួមគ្នាក្នុងពេលកន្លងមកមិនអាចបំភ្លេចបាន៕

តោះចង់ដឹងថា ទាំងបទចម្រៀង និងកម្រងរូបភាពអនុស្សាវរីយ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា ជាមួយអ្នកម្តាយ មានខ្លឹមសារ យ៉ាងណាខ្លះនោះ ទស្សនាវីដេអូដូចខាងក្រោមនេះ៖  

រូបភាព កញ្ញា ឱក​សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា