ភ្នំពេញ៖ ពេលវេលាកាន់តែរំកិលទៅមុខ ថ្ងៃពិសេសរបស់បងស្រី តារាសម្តែងស្រី និងពិធីការិនី ជីជី ក៏កាន់តែជិតមកដល់ផងដែរ។

ប្រិយមិត្តប្រហែលជាអាចចាំបានថា កាលពីខែកញ្ញា ឆ្នាំ ២០១៦ បងស្រី ជីជី ដែលមានឈ្មោះថា ហេង ពេជ្រ ពិសី បានភ្ជាប់ពាក្យជាមួយនឹង បុរសសង្ហាម្នាក់ ដែលពួកគេបានស្រលាញ់គ្នាអស់រយៈពេលជាយូរឆ្នាំ។

ក្នុងនោះដែរ កាលពីយប់មិញនេះ គូដណ្តឹង និងក្រុមគ្រួសារជីជី បានធ្វើពិធីលាភាពនៅលីវ ឲ្យកញ្ញា ពិសី ដោយចាប់ពីពេលនេះទៅ គឺកញ្ញា នឹងក្លាយជា មនុស្សស្រីដែលមានស្វាមី ហើយនឹង ប្តូរពីពាក្យកញ្ញា មកជាអ្នកនាង។

បើតាមមើលរូបថត បានឲ្យឃើញថា មិនថា កញ្ញា ពេជ្រ សេរីរ័ត្ន កញ្ញា ជីជី និង គូដណ្តឹង នោះទេ គឺបាននាំគ្នារៀបចំតុបតែង កម្មវិធី ជាមួយនឹង ផ្កា និងភ្លើងទៀន ឲ្យ កញ្ញា ពិសី យ៉ាងស្រស់ស្អាត និងរ៉ូមែនទិកបំផុត គួរឲ្យច្រណែនណាស់៕

ដូច្នេះប្រហែលជាមិនយូរនោះទេ គឺនឹងដល់ថ្ងៃពិសេសរបស់ កញ្ញា ពិសី គ្រាន់តែពេលនេះ សាមីខ្លួន មិនទាន់ប្រាប់ពេលវេលាច្បាស់តែប៉ុណ្ណោះ ហើយប្រិយមិត្ត ចាំរង់ចាំមើលថា ពិធីរៀបការរបស់ បងស្រីជីជី នឹងអធិកអធមប៉ុណ្ណា៕

កុំឲ្យខាតពេលយូរ តោះមើលរូបស្អាតៗនៅខាងក្រោមទាំងអស់គ្នា៖

ពិធីលាភាពនៅលីវ របស់បងស្រី ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី