បរទេស៖ បើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយឲ្យដឹងថា កូរ៉េខាងជើង អាចនឹងរួមដៃគ្នាជាមួួយប្រទេសក្បែរខាងដែលជាសត្រូវរបស់ខ្លួនគឺ កូរ៉េខាងត្បូង ដើម្បីធើ្វជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣០។

ឧបទ្វីបកូរ៉េដែលមានកូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវបានបែកចែកចេញពីគ្នាចាប់តាំងពីឆ្នាំ១៩៤៨ មកម្ល៉េះ ហើយសព្វថៃ្ងនេះ ត្រូវបានគេរាយការណ៍ថា ប្រទេសទាំង២ នៅតែមានជម្លោះសង្គ្រាមរវាងគ្នានៅឡើយ។

ប៉ុន្ដែថ្មីៗនេះ ប្រធានសហព័ន្ធបាល់ទាត់ប្រទេសកូរ៉េខាងត្បូង លោក Chung Mong-gyu កំពុងតែមានគម្រោងដើម្បីនឹងធើ្វជាសហម្ចាស់ផ្ទះជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងជើង។

«ប្រសិនបើកូរ៉េខាងត្បូង កូរ៉េខាងជើង ចិន និងជប៉ុន មានការពិភាក្សាគ្នា ខ្ញុំគិតថា ពួកយើងនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធើ្វជាសហម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ២០៣០» ។ នេះបើយោងតាម លោក Chung បាននិយាយ អំឡុងពេលក្រុមជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម២០ឆ្នាំ ប្រកួតទល់នឹងក្រុមសេណេហ្គាល់។

អ្នកគាំទ្រកូរ៉ខាងជើង
អ្នកគាំទ្រកូរ៉េខាងត្បូង

កូរ៉េខាងជើង ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការសម្ងាត់ជាងគេលើលោក ហើយកម្រទទួលមនុស្សដែលមកពីប្រទេសដ៏ទៃណាស់។ ពួកគេធ្លាប់បានឆ្លងទៅលេង World Cup បានចំនូន២ដង នៅក្នុងឆ្នាំ១៩៩៦ ក្នុងនោះពួកគេអាចឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយ ក្រោយប្រកួតឈ្នះក្រុមជម្រើសជាតិអីុតាលី និងក្នុងឆ្នាំ២០១០ ពួកគេបានចាញ់ក្រុមជម្រើសជាតិប្រេស៊ីល ព័រទុយហ្គាល់ និងប្រទេសកូតឌីវ័រ។

មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន

កូរ៉េខាងត្បូង វិញ ធ្លាប់បានធើ្វជាម្ចាស់ផ្ទះ World Cup ម្ដងហើយ ពោលគឺក្នុងឆ្នាំ២០០២ នៅពេលដែលពូកគេធើ្វជាសហម្ចាស់ផ្ទះជាមួយនឹងប្រទេសជិតខាង គឺប្រទេសជប៉ុន ហើយពេលនោះក្រុមជម្រើសជាតិប្រេស៊ីល គឺជាជើងឯក។

គួរបញ្ជាក់ផងដែរថា សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅថា FIFA បានជ្រើសរើសប្រទេសដែលធើ្វជាម្ចាស់ផ្ទះ World Cup សម្រាប់ឆ្នាំ២០១៨ និង២០២២ រួចហើយ គឺប្រទេសរុស្សី ឆ្នាំ២០១៨ និងកាតា ឆ្នាំ២០២២៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]