ភ្នំពេញ៖ ក្រោយពីមិនមានឈ្មោះលេងឲ្យក្រុម Fujieda MYFC ក្នុងលីកទី២របស់ប្រទេសជប៉ុនជាច្រើនប្រកួត ថ្មីៗនេះ មានវ៉េបសាយកីឡាមួយរបស់ប្រទេសម៉ាឡេស៊ី បានចុះផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា មានចំណាប់អារម្មណ៍ចង់មកលេងនៅក្លិបប្រទេសឥណ្ឌូនេស៊ីវិញម្តង។

បើយោងតាមគេហទំព័រ Fourth Official របស់ម៉ាឡេស៊ី បានឲ្យដឹងថា អតីតកីឡាកររបស់ក្លិបបឹងកេត ចាន់ វឌ្ឍនាកា បានឆ្លើយសំនួរទៅកាន់អ្នកគាំទ្រក្នុងហ្វេសប៊ុក អំពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការផ្លាស់ទៅលេងឲ្យក្លិបរបស់ប្រទេសឥណ្ឌូនេស៊ី។

បើទោះជាយ៉ាងណាក៏ដោយ នេះជាលទ្ធភាពក្នុងពេលអនាគតនោះទេ ស្របពេលបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ កំពុងជាប់កុងត្រាជាមួយក្លិប Fujieda MYFC ដែលបានផ្លាស់ពីក្លិបបឹងកេត ក្នុងល័ក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ កាលពីអំឡុងខែកុម្ភៈកន្លងទៅ។

គួររំលឹកផងដែរថា ចាន់ វឌ្ឍនាកា បានធ្វើឲ្យបណ្តាក្របខ័ណ្ឌបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាច្រើនក្លិបចាប់អារម្មណ៍ ក្រោយពីកីឡាកររូបនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យក្រុមគោព្រៃកម្ពុជា ក្នុងពានរង្វាន់ AFF Suzuki Cup។

តែលទ្ធផលចុងក្រោយ ចាន់ វឌ្ឍនាកា ក៏បានសម្រេចចិត្ត យល់ព្រមទៅលេងឲ្យ Fujieda MYFC ក្នុងលីកលំដាប់ទី២របស់ជប៉ុន រហូតមកទល់ពេលបច្ចុប្បន្ននេះ៕

ប្រិយមិត្តគិតយ៉ាងណាដែរ បើ ចាន់ វឌ្ឍនាកា សម្រេចចិត្តផ្លាស់ទៅលេងឲ្យក្លិបរបស់ប្រទេសឥណ្ឌូនេស៊ី? 

ប្រភព៖ Fourth Official

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]