កម្សាន្ត៖ ក្រោយរៀបអាពាហ៍ពិពាហ៍ គូស្វាមីភរិយាថ្មីតែងប្រាថ្នាចង់បានកូនប្រុសស្រីដើម្បីបន្តវង្សត្រកូលរបស់ខ្លួន។ ពិសេសប្រសិនបើទទួលបានកូនភ្លោះថែមទៀតនោះ គឺជារឿងមួយដែលគួរឱ្យត្រេកអរយ៉ាងខ្លាំង សម្រាប់ជីវិតក្រុមគ្រួសារ។

ទន្ទឹមនឹងនេះដែរ តើប្រិយមិត្តធ្លាប់ដឹងទេថា តារាប្រុសស្រីល្បីៗក្នុងស្រុក និងក្រៅស្រុករូបណាខ្លះ ដែលមានសំណាងទទួលបានកូនភ្លោះដូច្នេះ?

ចង់ដឹង តោះយើងទៅតាមដានជាមួយគ្នាដូចខាងក្រោម៖

១) តារាសម្តែងលោក សុវណ្ណ មករា និងអ្នកនាង ឈិន ច័ន្ទសុធារី៖ គូស្វាមីភរិយាតារាទាំងពីរដួងនេះមានកូនភ្លោះប្រុសមួយស្រីមួយ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីកំឡុងខែតុលាឆ្នាំ២០១៥។ បច្ចុប្បន្នកូនភ្លោះប្រុសស្រីកំពុងស្ថិតនៅក្រោមការមើលថែទាំយ៉ាងល្អរបស់អ្នកនាង ឈិន ច័ន្ទសុធារី ជាម្តាយ កំឡុងពេលនេះកំពុងតែមានរឿងជាច្រើនជាមួយស្វាមី។  

២) អតីតតារាសម្តែង និងពិធីការិនីល្បីឈ្មោះ អ្នកនាង ឈិត សុជាតា៖ សម្រាលបានកូនភ្លោះមិនគ្រប់ខែទេ ដោយក្មេងទាំងពីរបានសម្រាលមក កំឡុងពេលដែលទើបតែមានអាយុត្រឹម៦ខែប៉ុណ្ណោះ ព្រោះបែកទឹកភ្លោះ។ 

៣) តារាសម្តែងស្រីថៃ Chompoo Araya៖ កំពុងពរពោះ កូនប្រុសភ្លោះទាំងពីររបស់ខ្លួនបានចំនួន៥ខែមកហើយ។ ទោះបីជាមិនទាន់កើតមក ប៉ុន្តែនាងបានត្រៀមសម្ភារៈមួយចំនួន និងបានថែទាំសុខភាពរបស់ខ្លួនយ៉ាងល្អ។ 

៤) ពិធីការិនីស្រីថៃ នាង Opal Panisara៖ មានកូនភ្លោះប្រុសម្នាក់ ស្រីម្នាក់ ក្រោយរៀបអាពាហ៍ពិពាហ៍កន្លងមក។ បច្ចុប្បន្នកូនភ្លោះទាំងពីរកាន់តែធំ ហើយកាន់តែធ្វើឱ្យអ្នកគាំទ្រលួចក្នាញ់ជាមួយពួកគេមិនតិចនាក់នោះទេ។

៥) តារាចម្រៀងស្រីល្បីល្បាញអាមេរិកនាង Beyonce៖ តារាចម្រៀងស្រីលំដាប់អន្តរជាតិរូបនេះ ក៏កំពុងតែពរពោះកូនកូនភ្លោះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី