ភ្នំពេញ៖ ក្រោយពីរឿងរ៉ាវ ដ៏សែនរន្ធត់ ដែលកូនប្រុសបង្កើត នាយ ហុងដា បានសម្លាប់ ម្តាយចុងរួចមក បានធ្វើឲ្យ មហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិនអស់ចិត្តពីរឿងមួយនេះទាល់តែសោះ។ ប៉ុន្តែស្រាប់តែយប់មិញ តារាកំប្លែង ឃ្មឹប ដែលជាភរិយាដើម របស់លោក ហុងដា បានចេញមុខមកទៀត ជាមួយនឹង ទឹកមុខ និងសភាពរូបរាង មើលមិនយល់ គួរឲ្យអាណិត។
ការបង្ហាញខ្លួនលើកនេះ គឺអ្នកនាង ឃ្មឹប បានបកស្រាយពីរឿងគ្រប់យ៉ាង ដែលមហាជន មានការយល់ច្រឡំ និងថាស្តីនាង ជាស្រីរត់ចោលស្វាមី ទៅយកស្វាមីអ្នកមាន រស់នៅសោយសុខ នៅទឹកដីអាមេរិក ហើយថែមទាំងថាឲ្យនាង មិនចេះប្រដៅកូន ឲ្យជក់ថ្នាំញៀន និងសម្លាប់ម្តាយចុង។
ប៉ុន្តែបើស្តាប់តាមការរៀបរាប់ របស់អ្នកនាង ឃ្មឹប គឺអ្នកនាង បានទៅរស់នៅ ខេត្ត បន្ទាយមានជ័យ ដោយធ្វើការស៊ីឈ្មួលគេតែប៉ុណ្ណោះ ហើយការលែងលះ គ្នានេះ គឺមានហេតុផល មិនមែន អ្នកនាង ផិតប្តី ដូចគេចោទប្រកាន់នោះទេ ដោយនាង អះអាងថា ពេលរស់នៅ ជាមួយនឹង លោក ហុង ដា គឺជីវិត មិនចុះសម្រុងគ្នា លេងល្បែង និងមានស្រី ទើបធ្វើឲ្យអ្នកនាង អស់ចិត្ត។
ក្នុងនោះ បើតាមកិច្ចសម្ភាសន៍លោក ហុងដា ជាមួយនឹងភ្នំពេញប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថា អ្នកនាង ឃ្មឹប ដែលត្រូវអតីតភរិយាលោក គឺអ្នកនាង ក៏បានដឹងរឿងគ្រប់យ៉ាង ទាក់ទងនឹង កូនប្រុស ហើយបានខលមកគាត់ តែអ្នកនាងគ្មានលុុយធ្វើដំណើរមកពីស្រុកមង្គលបុរី មកមើលកូននោះទេ ព្រោះសព្វថ្ងៃ អ្នកនាងរកស៊ី វាយថ្មលក់តែប៉ុណ្ណោះ។
ជីវិតអ្នកនាង ឃ្មឹប ពិតជាកំសត់ និងមិនគួរឲ្យជឿថា នាងធ្លាក់ក្នុងសភាពវេទនា ដល់ថ្នាក់នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]