(ភ្នំពេញ)៖ អតីតបេក្ខនារីប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ ពិភពលោក Cambodia Idol រដូវកាលទី២កញ្ញា នាង សុគន្ធា បន្ទាប់ពីត្រូវបានផលិតកម្មសាន់ដេ ជ្រើយយកជាតារាចម្រៀង នៅក្នុងផលិតកម្មរបស់ខ្លួនកាលពីថ្មីៗកន្លងមកនោះ ពេលនេះ បទចម្រៀងដំបូងរបស់នាង បានចេញជាផ្លូវការហើយ ខណៈមានមហាជនជាច្រើន ក៏បាននឹងកំពុងចាប់អារម្មណ៍ លើចម្រៀងតារាស្រីវ័យក្មេងម្នាក់នេះ ផងដែរ។

ផ្អែកតាមការបង្ហោះជាផ្លូវការ នៅលើបណ្ដាញសង្គម របស់ផលិតកម្មសាន់ដេ បានសរសេរភ្ជាប់ ជាមួយឃ្លីបវីដេអូ នៃបទចម្រៀងច្រៀងដោយ កញ្ញា នាង សុគន្ធា មកថា «ស្វាគមន៍តារាចម្រៀងថ្មី នាង គន្ធា មកកាន់ផលិតកម្មសាន់ដេ តាមរយៈបទ កូនស្រី»។ ស្នាដៃបទភ្លេងថ្មី អត្ថន័យតស៊ូពីកូនស្រីម្នាក់ ដែលចាកចេញពីគ្រួសារទាំងវ័យក្មេង ទាំងអារម្មណ៍នៅខ្លាចគេ។ ប៉ុន្តែដើម្បីជីវិតកូនស្រីម្នាក់នេះ មិនដែលបោះបង់ការតស៊ូ និងរាថយឡើយ ។

តាមរយៈបទចម្រៀងដំបូង របស់អតីតបេក្ខនារីប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី២ កញ្ញា នាង សុគន្ធា ដែលទើបត្រូវបានផលិតកម្មសាន់ដេ បង្ហោះនេះដែរ គឺជាការនិពន្ធទំនុកច្រៀង និង Melodyថ្មី ។

ដើម្បីបានជ្រាបកាន់តែច្បាស់ថា តើបទថ្មីរបស់ កញ្ញា នាង សុគន្ធា ដែលទើបនឹងចេញមានអត្ថន័យពីរោះ និងកំសត់យ៉ាងណានោះ សូមបង្វែរអារម្មណ៍មហាជនទៅស្តាប់ ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]