រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ​នៅ​​មុន​នេះ នាព្រឹកថ្ងៃ​ទី​១៥ ឧសភា ក្រោយ​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង លោក​ស៊ិ​ន វិ​រៈ (ដែល​​កាន់​សំណុំរឿង​ឃាតកម្ម​) បាន​ធ្វើការ​សាកសួរ​ទៅ​លើ​ជនសង្ស័យ (​ជា​កូន​នាយ​ហុងដា​) ពាក់ព័ន្ធ​ករណី​​​​រឹត​.ក​សម្លាប់​ម្តាយ​ក្រោយ​ ដើម្បី​ប្លន់​គ្រឿងអលង្ការនោះ ត្រូវ​បាន​​លើក​ពេល​​​សិន បន្ទាប់​ពីធ្វើការ​​សាកសួរ​ អស់​ជា​ច្រើន​​ម៉ោង​​មក ។

ជនសង្ស័យ​ខាងលើ​មាន​ឈ្មោះ​អឿ​ន សុខ​ខេ​ង អាយុ​១៧​ឆ្នាំ ។ ដោយឡែក នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ឹ​ម ចាន់​ធី ហៅ​ស្រី​មុំ អាយុ​​១៧​ឆ្នាំ មានកូន​អាយុ​៦​ខែ​ជាមួយ​លោក​ហុងដា ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​លើក​​ពេលសាកសួរ លោក​ចៅក្រម​បាន​ផ្ញើ​ជនសង្ស័យ​​រូប​នេះ​រួម​និង​ស្រី​ស្នេហ៍ ឱ្យទៅ​ខាង​កម្លាំង​កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញវិញសិន​ ដោយ​តម្រូវ​ឱ្យ​នាំ​ជន​សង្ស័យទាំង២នាក់នេះ មក​​សាក​សួរ​ម្តងទៀត​នៅ​រសៀល​​ថ្ងៃ​ដដែល ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា