រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​ម្នាក់​​ដែល​ធ្វើ​សកម្មភាព​​រឹត.ក​សម្លាប់​​ស្ត្រី​​ជា​ម្តាយក្រោយ​ និងជាប្រពន្ធ​របស់ឪពុក​ហុង​ដា នាព្រឹកថ្ងៃទី​១៥ ឧសភា នេះ គឺ​​បានមកដល់​សាលាដំបូង​រាជធានីភ្នំពេញហើយ ​រួមទាំង​​ស្រីស្នេហ៍​​ ខណៈ​​កំពុង​រង់​ចាំ​​ព្រះ​រាជអាជ្ញាអម​សាលា​ដំបូង នាំទៅ​ធ្វើការសាកសួរ ។

ប្រភពឱ្យដឹងថា ជនសង្ស័យ​ខាងលើឈ្មោះ​អឿ​ន សុខ​ខេ​ង អាយុ១៧ឆ្នាំ ​។ ដោយឡែក នារីរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ឹម ចាន់ធី ហៅ​ស្រីមុំ អាយុ​១៧​ឆ្នាំ មានកូនអាយុ៦ខែជាមួយ​លោកហុងដា ។

ប្រភពឱ្យដឹងទៀតថា​ នៅចំពោះមុខ​​អ្នកយកព័ត៌មាន​កោះសន្តិភាព​នាព្រឹកថ្ងៃដដែលនោះ ជន​សង្ស័យក៏បាន​ឆ្លើយ​ និង​​ប្រាប់​ពីដំណើរ​​រឿង​ ដែល​ខ្លួន​​សម្លាប់​ម្តាយ​ក្រោយ​នោះថា «ដំបូងឡើយ ពួកគេ (ជនសង្ស័យនិងម្តាយក្រោយ) បានដេក​ស្នាក់នៅក្នុងបន្ទប់ខុនដូ​នោះ​​​ជាមួយ​គ្នា ។ ពេលនោះ នៅ​ក្នុង​ខ្លួន​អត់មាន​លុយទេ ក៏​​សម្លឹង​​ឃើញ​គ្រឿងអលង្ការ​ដែលម្តាយក្រោយនោះពាក់ ក៏ឆ្លៀត​​សួរថា តើ​មាន​គ្រឿង​អលង្ការ​កំពុងពាក់​លើ​ខ្លូន មានតម្លៃប៉ុន្មាន? ពេលនោះគាត់​ឆ្លើយថា ប្រហែល​សរុប​១ពាន់ដុល្លារ ។

​មួយ​សន្ទុះក្រោយមក ​ខ្លួន​លបទៅ​បិទ​ភ្លើង​​ក្នុងបន្ទប់ឱ្យងងិត​ ​ខ្លួ​ន​ចូល​ដោះយកកងដៃពីខ្លួន​គាត់ តែត្រូវ​ម្តាយ​ក្រោយ​មិន​ព្រម​ឱ្យ​ដោះ​នោះ​ទេ ដោយគាត់​បានប្រតាយប្រតប់ជាមួយខ្លួន​ ។ ពេលនោះ ខ្លួន​ទាញបានខ្សែ​ឆ្នាំងអ៊ុត​មក​​រឹត.កគាត់​តែម្តង ប៉ុន្តែខ្លួន​មិន​មាន​បំណង​​សម្លាប់នោះទេ តែចេះរឹត.កតែជ្រុលទៅ​​ រហូតដាច់ខ្យល់​ស្លាប់ ។ ទោះបីជាយ៉ាងណា ជនសង្ស័យ​ត្រូវតុលាការ​នឹង​ផ្តន្ទា​ទោស​តាមច្បាប់ហើយ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា