ភ្នំពេញ៖ ប្រិយមិត្តតែងតែដឹង ពីទំនាក់ទំនងល្អ រវាងតារាចម្រៀង២ដួង កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា សុគន្ធ និសា ដែលអ្នកទាំងពីរ ជាមិត្តជិតស្និទ្ធ ជាមួយគ្នាយូរឆ្នាំមកហើយ។

សម្រាប់តារាស្រីទាំងពីរដួងនេះ ឧស្សាហ៍បានជួបគ្នាខ្លាំងណាស់មិនថា នៅក្នុងរង្វង់សិល្បៈ ឬនៅក្រៅសិល្បៈ។ ក៏ដូចជាថ្មីៗនេះ កញ្ញា សុគន្ធកញ្ញា និង កញ្ញា សុគន្ធ និសា បានធ្វើជាគ្រូបង្វឹក នៅក្នុងកម្មវិធីប្រលងចម្រៀងកុមារ លំដាប់ពិភពលោក The Voice Kid Cambodia ។

នៅក្នុងនោះដែរ គេសង្កេតឃើញថា ពួកគេ បានបង្ហាញពីភាពស្និទ្ធស្នាល ដាក់គ្នា នៅខាងក្រោយឆាក ជារឿយៗ ហើយកាលពីម្សិលមិញ ក៏មានអ្នកគាំទ្ររបស់ កញ្ញា សុគន្ធ និសា ថតបាន នូវសកម្មភាពដ៏គួរឲ្យស្រលាញ់មួយ រវាង នាង និងកញ្ញា សុគន្ធ កញ្ញា។

រូបថតមួយសន្លឹកនោះ ឃើញ កញ្ញា សុគន្ធ និសា បានឡើងជាន់លើកៅអី ដើម្បីអាចអោបជាមួយនឹង កញ្ញា សុគន្ធ កញ្ញា បាន និងមើលទៅ កាន់តែស្និទ្ធស្នាល។ ដោយក្នុងនោះ អ្នកគាំទ្រ បានសរសេរនៅលើ រូបថតនោះថា «ហេតុតែគេចង់អោប»។

ជាពិសេស សកម្មភាពរបស់ តារាស្រីទាំង២ដួងនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការពេញចិត្តយ៉ាងខ្លាំង ពេលដែលពួកគេ ចេះបង្កើនទំនាក់ទំនងល្អ និងសប្បាយៗ ជាមួយគ្នាយ៉ាងដូច្នេះ ៕

កញ្ញា សុគន្ធ កញ្ញា និង កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា