អំបិល អាចត្រូវបានយកមកប្រើប្រាស់ ក្រៅពីផ្សំក្នុងម្ហូបអាហារទៀតផង។ ហើយថ្ងៃនេះ យើងនឹងលើកឡើងនូវ ប្រសិទ្ធភាពរបស់អំបិល ក្នុងការដោះស្រាយបញ្ហាសក់ បានយ៉ាងងាយ និងមានឥទ្ធិពលសឹងមិនគួរឲ្យជឿ។

ចង់ដឹងថា អំបិលមានប្រយោជន៍ដល់សុខភាពសក់ កម្រិតណា សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. បំបាត់សក់ឡើងប្រេង

សក់ឡើងប្រេង បណ្តាលមកពីការបញ្ចេញជាតិខ្លាញ់ ពីក្រពេញញើសលើស្បែកក្បាលច្រើនហួសកម្រិត។ ប៉ុន្តែសំណាងល្អណាស់ ដែលអ្នកអាចដោះស្រាយបញ្ហានេះជាមួយអំបិល ដោយគ្រាន់តែបន្ថែមអំបិល ២ ទៅ ៣ ស្លាបព្រា ចូលក្នុងសាប៊ូដែលអ្នកកក់សក់ជារៀងរាល់ដង។ ក្រោយពីប្រើប្រាស់ ២ ទៅ ៣ ដងរួច ធានាថាអ្នកនឹងសង្កេតឃើញពីភាពខុសប្លែក ជាក់ជាមិនខាន។

២. ព្យាបាលអង្គែលើស្បែកក្បាល

អង្គែ កើតចេញមកពីស្រទាប់ បំណែកកោសិកាងាប់ ដែលមានលើផ្ទៃស្បែកក្បាល។ ជាក់ស្តែង អំបិលអាចជួយរំញោចចលនាឈាមរត់ ធ្វើឲ្យសុខភាពស្បែកក្បាលល្អឡើងវិញ និងជួយបំបាត់កំណកអង្គែបានយ៉ាងរហ័ស ជាពិសេស អាចជួយការពារផ្សិតលើស្បែកក្បាលបានថែមទៀត។ ងាយៗដោយគ្រាន់តែអ្នក វែកសក់ជាពីរ រួចរោយអំបិល ១ ទៅ ២ ស្លាបព្រាកាហ្វេ លើស្បែកក្បាក រួចម៉ាស្សាដោយប្រើដៃសើម រយៈពេល ១០ នាទី និងកក់សក់សម្អាតចេញ ជាការស្រេច។

៣. ជួយឲ្យសក់ដុះក្រាស់

មានមនុស្សមិនច្រើនទេ ដែលដឹងថា អំបិលក៏អាចជួយឲ្យសក់ដុះក្រាស់បានដែរ។ សម្រាប់អ្នកដែលមានបញ្ហាទំពែក ឬជ្រុះសក់ អ្នកគួរកក់សក់តាមធម្មតារួច ប្រើប្រាស់អំបិលសមុទ្រ ឬអំបិលគ្រួស មកម៉ាស្សាលើស្បែកក្បាលសើមរយៈពេលពី ១០ ទៅ ១៥ នាទី រួចលាងសម្អាតចេញ។ អនុវត្តមួយអាទិត្យតែ ២ ដង រយៈពេល ២ ខែ អ្នកនឹងទទួលបានលទ្ធផល ដ៏ភ្ញាក់ផ្អើល ជាមិនខាន៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]