ភ្នំពេញ ៖ បន្ទាប់ពីរៀបការរួច តារាសម្តែងស្រអែមស្រស់ អ្នកនាង សារ៉ាយ សក្ខណា បានបង្កើតមុខរបរជាច្រើន ទុកឲ្យអ្នកម្តាយ ទោះជាទៅសាងជីវិតថ្មី នៅទឹកដីអាមេរិក ក៏ដោយ ក៏នៅមានមុខរបររកស៊ីមួយចំនួន នៅលើទឹកដីកំណើត ។

អ្នកស្រី សម្ផស្ស ម្តាយតារាសម្តែងសារ៉ាយ សក្ខណា បានឱ្យដឹងថា អ្នកស្រី និងកូនសម្រេចចិត្តបើកហាងពេលព្រឹក នៅទីតាំងដដែលនេះ ជាហាងគុយទាវ បាយសាច់ជ្រូក សាច់មាន់ និងភេសជ្ជៈ ដើម្បីកុំឲ្យហាងទំនេរពេលព្រឹក ដោយពីមុនលក់តែពេលយប់ប៉ុណ្ណោះ ។ អាចជាការសាកល្បង ​ជំហានថ្មីមួយទៀត ហើយចង់ឱ្យសិល្បករ និងអតិថិជន ដែលធ្លាប់គាំទ្រហាងសក្ខណា សាកល្បងភ្លក្សរសជាតិអាហារថ្មី ដែលទើបបើកលក់ ។

ម្តាយតារាសម្តែងសារ៉ាយ សក្ខណា និយាយថា "ខ្ញុំឱ្យបុគ្គលិកខំធ្វើអាហារឱ្យឆ្ងាញ់ពិសា ។ គុយទាវធ្វើរសជាតិឲ្យអ្នកពិសាជក់ចិត្ត រីឯបាយវិញក៏ដូចគ្នា ព្រោះយើងចេះតែព្យាយាមទៅ បើដាក់ចិត្តថារកស៊ីទៅហើយនោះ ។ បើទោះជាសក្ខណាទៅនៅអាមេរិកមែន តែពេលទំនេរនាងឆ្លៀតមកស្រុកខ្មែរ មើលការងារបើចាំបាច់ ។ នាងក៏ស្រឡាញ់មុខរបរផ្ទាល់ខ្លួន ដែលមានសព្វថ្ងៃនេះដែរ ព្រោះជាការតស៊ូទាំងអស់ តាំងពីការងារសិល្បៈ និងមុខរបរផ្ទាល់ខ្លួន" ។

អ្នកស្រីសម្ផស្សសម្តែងក្តីនឹករលឹកកូនស្រី សារ៉ាយ សក្ខណា ដែលនៅឆ្ងាយ តែខំធ្វើចិត្ត ព្រោះដើម្បីអនាគតរបស់នាង។ ទោះជានៅឆ្ងាយ ​តែរវាងអ្នកស្រីជាម្តាយ និងកូនតែងតែសួរសុខទុក្ខគ្នា តាមទូរស័ព្ទជាប្រចាំ ។ មុខជំនួញផ្ទាល់ខ្លួនរបស់តារាសម្តែង សារ៉ាយ សក្ខណា មានដូចជាគ្លីនិកហ្ស៊ីណូ នៅម្តុំទួលគោក ផ្នែកកែសម្រស់ ។ ហាងសក្ខណាហ្វាមីលីស៊ុប ជាហាងលក់អាហារពេលល្ងាច និងគ្រឿងភេសជ្ជៈ នៅក្បែរផ្សារទួលគោក។ ឥឡូវនេះពង្រីកមុខជំនួញថ្មីបន្ថែមទៀត គឺហាងលក់គុយទាវ បាយ កាហ្វេពេលព្រឹក នៅហាងសក្ខណាហ្វាមីលីស៊ុបតែម្តង ។

សូមជម្រាបថា យប់ម្សិលមិញ​អ្នក យ៉ាន លីន​ដា បានធ្វើ​ឲ្យ​តារា​សម្ដែង សា​រ៉ា​យ ស​ក្ខ​ណា ភ្ញាក់​ក្រ​ញ៉ា​ង ដោយ​ការនាំ​យកនំ​ខួបកំណើត​ មក​ពញ្ញា​ក់តា​រា​សម្ដែង​រូបនេះ សូម្បី​ថ្ងៃ​ពិសេស​របស់​នាង​ បាន​កន្លង​ហួស​ទៅ​យូរហើយ​។​ ឱកាស​នោះ គេ​ឃើញ សា​រ៉ា​យ ស​ក្ខ​ណា ដើរ​ចេញមក​ប្រទះ​ នឹង​ក្រុម​រៀបចំ​កម្មវិធី ក្នុង​ទឹកមុខ​ងឿងឆ្ងល់​។ បន្តិចក្រោយមក​ក៏​ភ្ញាក់ផ្អើល ក្រោយ​ដឹងថា ពិធី​ពិសេស​នេះ គឺធ្វើឡើង​សម្រាប់​នាង​៕

ប្រភព៖ Lookingtoday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា