ភ្នំពេញ៖ បច្ចុប្បន្នតារាកំប្លែង លោក ហុងដា កំពុងតែមានទុក្ខជាទម្ងន់ ដែលបានបាត់បង់នូវភរិយាជាទីស្រលាញ់ ដោយបានធ្វើឲ្យលោកមានការសោកស្តាយនិងឈឺចាប់យ៉ាងខ្លាំង។

ទន្ទឹមនឹងដំណឹងដ៏គួរឲ្យសោកស្តាយនេះផងដែរ លោក ខាត់ ចំរើន ដែលគេស្គាល់ថាជា តារាកំប្លែងជើងចាស់ និងត្រូវជាបងប្អូនបង្កើតត្រកូលខាត់ បានរៀបរាប់ពីភាពអាណិតអាសូរចំពោះលោក ហុងដា ដែលអ្នកទាំងពីរ ជាមិត្តសិល្បៈ ស្គាល់គ្នារាប់ឆ្នាំណាស់មកហើយ ប៉ុន្តែលោកមិនដែលឃើញ លោក ហុងដា ជួបរឿងស្នេហាបានល្អប្រពៃដូចគេដូចឯងម្តងណាសោះឡើយ ។

ដោយនេះជាការលើកឡើងរបស់លោក ខាត់ ចំរើន ៖ «ចាប់ពីខ្ញុំបានស្គាល់បងហុងដាមក គឺមិនដែលឃើញគាត់ជោគជ័យទេរឿងស្នេហា កម្មរហូត..អនិច្ចំ អនិច្ចារណាស់ ...!!សូមវិញ្ញាណក្ខន្ធនាងបានកើតក្នុងសុខគតិភពផងចុះ...»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ ចំរើន