ភ្នំពេញ៖ ចូលមកដល់ដើមឆ្នាំ២០១៧នេះ តារាប្រុសពីរដួង កំពុងតែរងទុក្ខជាទម្ងន់ ដោយសារតែភរិយាជាទីស្រលាញ់របស់ខ្លួនបានស្លាប់បាត់បង់ជីវិតទៅស្រស់ៗនៅនឹងភ្នែក បន្សល់ទុកនៅត្រឹមតែភាពសោកស្តាយ និងក្តីអាល័យយ៉ាងក្រៃលែងប៉ុណ្ណោះ។ 

តារាប្រុសទាំងពីរដួងនោះគឺជា លោក រិន សាវ៉េត ជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងតារាកំប្លែង លោក ហុងដា

ជាក់ស្តែង ភរិយាតារាចម្រៀងប្រុស លោក រិន សាវ៉េត អ្នកស្រី គង់ សា វីបានស្លាប់ទៅព្រោះតែជំងឺមហារីកសុដន់កម្រិតធ្ងន់ធរ កាលពីថ្ងៃទីល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ។

ចំណែកឯភរិយាវ័យក្មេងរបស់តារាកំប្លែងលោក ហុងដា វិញ អ្នកនាង ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ បានស្លាប់ដោយសារករណីឃាតកម្មរឹតក.សម្លាប់ នៅក្នុងបន្ទប់ខុនដូរនៅរាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី១០ខែឧសភា កន្លងទៅថ្មីៗនេះ។ 

បច្ចុប្បន្នតារាប្រុសទាំងពីរដួងកំពុងតែរងទុក្ខជាទម្ងន់ ខណៈពេលដែលភរិយាជាទីស្រលាញ់បានស្លាប់ចោលទៅទាំងសោកសៅ។ 

គួរឱ្យដឹងផងដែរថា ភរិយាលោក ហុងដា បានស្លាប់ទៅដោយបន្សល់ទុកនៅកូនស្រីអាយុ៦ខែម្នាក់ឱ្យលោក រីឯភរិយាលោក រិន សាវ៉េត ក៏បានបន្សល់ទុកនូវកូនប្រុសម្នាក់ផងដែរ។ គួរឱ្យអាណិតក្មេងទាំងពីរនាក់នេះខ្លាំងណាស់ ដែលត្រូវកំព្រាម្តាយតាំងពីនៅតូចៗដូច្នេះ។

ទន្ទឹមនឹងនេះដែរ នៅថ្ងៃនេះផ្ទាល់សពភរិយារបស់លោក ហុងដា ក៏ត្រូវបានគ្រួសារយកទៅធ្វើបុណ្យចាត់ចែងទៅតាមប្រពៃណីហើយ ដោយមានការបូជានារាត្រីនេះវេលាម៉ោង៧យប់ និងមានការចូលរួមរំលែកទុក្ខពីសំណាក់តារាជាច្រើនរូបផងដែរ ដូចជាលោក ងួន ចាន់ដេវីត លោក ខេង រតនៈ កញ្ញា មាស សម្ផស្ស អ្នកនាង ប្រិមប្រិយ នាយក្រូច នាងខ្ញុង និងអ្នកសិល្បៈផ្សេងៗទៀត៕

ទស្សនារូបភាពខាងក្រោម៖  

ទិដ្ឋភាពបុណ្យសពភរិយាលោក ហុងដា
ភរិយាលោក ហុងដា ដែលត្រូវបានសម្លាប់
ភរិយាលោក រិន សាវ៉េត
ទិដ្ឋភាពបុណ្យសពភរិយា លោក រិន សាវ៉េត
លោក រិន សាវ៉េត និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត