នៅពេលដែលអាយុកាន់តែច្រើន អ្នកក៏កាន់តែចាស់ទុំ និងជួបប្រទះបទពិសោជន៍កាន់តែច្រើន។ ទន្ទឹមនឹងនោះដែរ សម្រស់ក៏ជាបញ្ហាមួយដ៏សំខាន់ដែរ ជាពិសេស គឺស្នាមជ្រីវជ្រួញតែម្តង។

ប៉ុន្តែ សូមកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកឡើងនូវវិធីសាស្រ្តអនុវត្តជារៀងរាល់យប់មួយចំនួន ដែលជួយចៀសវាងស្នាមជ្រីវជ្រួញបានយ៉ាងសាមញ្ញ និងងាយស្រួល។

ចង់ដឹងថាមានអ្វីខ្លនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ដាក់ខ្នើយកល់ក្រោមដៃ ទាំងសងខាង នៅពេលគេង

តិចនិកនេះ អាចជួយឲ្យអ្នកចៀសផុត ពីស្នាមជ្រួញតាមបរិវេណសុដន់។ សម្រាប់អ្នក ដែលមិនទម្លាប់គេងផ្ងារបែបនេះ អាចទម្លាប់តែ ២ ទៅ ៣ សប្តាហ៍ នឹងសង្កេតឃើញពីស្ថានភាពស្បែកល្អប្រសើរជាងមុនមិនខានឡើយ។ ជាពិសេស ការស្រាវជ្រាវបានបង្ហាញថា ការគេងផ្ងារជួយឲ្យគេងបានលក់ស្រួលជាងគេ និងការពារការឈឺខ្នង ឈឺចង្កេះទៀតផង។

២. ដាក់របស់របរ ព័ទ្ធសងខាង នៅពេលគេង

មើលទៅ គឺហាក់ដូចជាចម្លែកបន្តិចហើយ ប៉ុន្តែតិចនិកនេះ អាចការពារអ្នកកុំឲ្យផ្លាស់ប្តូរឥរិយាបថគេងច្រើន ឬអាចនិយាយបានថា កុំឲ្យអ្នកគេងងាកចុះឡើងពេក ពីព្រោះអ្នកនឹងបង្កជាស្នាមជ្រីវជ្រួញ បានដោយមិនដឹងខ្លួន។ អ្នកអាចដាក់ពំនូកខោអាវ កន្រ្តកខោអាវ សៀវភៅ ធ្វើយ៉ាងណា កល់ឲ្យខ្ពស់បន្តិច សងខាង ជាការស្រេច។

៣. ដាក់ខ្នើយក្រោមជង្គង់ 

ការធ្វើបែបនេះ អាចជួយទៅដល់លំហូរឈាម ឲ្យមានភាពល្អប្រសើរឡើង រវាងជើង និងរាងកាយទាំងមូលរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាជួយការពារស្នាមជ្រីវជ្រួញតាមស្បែកត្រង់បរិវេណជើង រួមទាំងបន្ធូរបន្ថយការចុកជើង ចុកជង្គង់បានទៀត ជាពិសេស អ្នកដែលដើរច្រើនតែម្តង។

៤. ដាក់កន្សែងក្រោមក្បាល

ក្បាលរបស់អ្នក ក៏គួរតែគេងសម្រាកឲ្យមានផាសុកភាពដែរ។ ហេតុនេះជម្រើសល្អបំផុត គឺជ្រើសរើសខ្នោយដែលមានពកក្រោមក្បាល ឬហៅថាខ្នោយ orthopedic pillow ។ ប៉ុន្តែ ប្រសិនបើអ្នកមិនមានខ្នើយប្រភេទនេះទេ អ្នកអាចមូរកន្សែងកល់ពីក្រោមក្បាលបាន។ 

៥. ជ្រើសរើសពូកឲ្យបានត្រឹមត្រូវ

មនុស្សភាគច្រើន ចូលចិត្ត ពូក ដែលមានសភាពទន់ ពីព្រោះពួកគេគិតថា វាមានផាសុកភាពជាង។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ពូករឹង ឬកន្ទេល ជាជម្រើសល្អបំផុតសម្រាប់រាងកាយ ដើម្បីការពារឆ្អឹងខ្នង ជួយលំហូរឈាម និងការពារស្នាមជ្រួញលើរាងកាយ បានទៀតផង។ 

៦. ជ្រើសរើសអាវក្នុងដែលត្រឹមត្រូវ

មានមនុស្សស្រីតិចណាស់ ដែលដឹងថា មានប្រភេទអាវក្នុង ដែលការពារស្នាមជ្រួញ ដាក់លក់នៅលើទីផ្សារ។ ជាក់ស្តែង វាជាប្រភេទអាវ ដែលស្រដៀងនឹងអាវហាត់ប្រាណ ប៉ុន្តែធ្វើឡើងពីសាច់កប្បាសទន់ និងមានរោមទន់ពីក្នុងថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកគួរតែពាក់ តែពេលគេងបានហើយ និងមិនគួរពាក់ជារៀងរាល់ពេលថ្ងៃទេ។ 

៧. ផលិតផលផ្តល់សំណើមដល់ស្បែក គឺជារឿងសំខាន់

ជាក់ស្តែង វាមិនជាការងារលំបាកអ្វីឡើយ ដោយអ្នកត្រូវតែលាបក្រែមផ្តល់សំណើមដល់ស្បែក ជារៀងរាល់ព្រឹក ក្រោយភ្ញាក់ពីគេង និងរៀងរាល់យប់ មុនពេលចូលគេង។ នេះក៏ដោយសារតែ ៩០% ដែលបណ្តាលឲ្យស្បែកមានសភាពជ្រីវជ្រួញ គឺមកពីកង្វះជាតិសំណើមលើបរិវេណស្បែក៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]