ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីម្សិលមិញនេះ ទាក់ទងទៅនឹងអំពើឃាតកម្ម របស់ភរិយាវ័យក្មេងតារាកំប្លែង លោក ហុងដា ដែលត្រូវបានគេសម្លាប់។

យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ ពិធីបុណ្យសពរបស់អ្នកនាង ស៊ឹម ចន្ទី ដែលជាភរិយារបស់លោក ហុងដា កំពុងតែដំណើរការ ដោយមានវត្តមានពីសំណាក់គ្រួសារ និងមិត្តៗរួមសិល្បៈជាច្រើនរូបផងដែរ។

ដោយក្នុងនោះ គេសង្កេតឃើញមានវត្តមានដូចជា តារារ៉េបលោក ជី ដេវីត នាយព្រែក កញ្ញា មាស សម្ផស្ស តារាកំប្លែង នាយក្រូច កញ្ញា ប្រិមប្រិយ នាង ខ្ញុង និងតារាជាច្រើនរូបផ្សេងទៀត ដែលពួកគេបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ នៅក្នុងពិធីបុណ្យសពភរិយារបស់ លោក ហុងដាផងដែរ។

ទាំងនេះបញ្ជាក់ឲ្យឃើញថា ពួកគេ មិននៅស្ងៀមនោះទេ នៅពេលតារាដូចគ្នា កំពុងជួបទុក្ខ ទោះបីជាពួកគេ មិនបានជួយអ្វី តែពួកគេ បានផ្តល់ជាកម្លាំងចិត្តយ៉ាងពេញទំហឹង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក