ខ្ទឹមស ត្រូវបានមនុស្សយកមកប្រើប្រាស់ ជាគ្រឿងទេសក្នុងការចម្អិនអាហារ និងជាឱសថសម្រាប់ព្យាបាលរោគ ជាច្រើនពាន់ឆ្នាំមកហើយ។ ខ្ទឹមស មានសមត្ថភាពអាចការពារ និងព្យាបាលជំងឺ ដូចជាជំងឺថ្លើម បញ្ហាទំពែក ស្ទះសរសៃឈាមក្រហម ផ្តាសាយ បញ្ហាផ្លូវដង្ហើម -ល- នេះហើយ ទើបវាត្រូវបានណែនាំឲ្យទទួលទាន ជារៀងរាល់ថ្ងៃ។

ជាងនេះទៅទៀត ខ្ទឹមស ក៏អាចជួយដល់ដំណេក និងសុខភាពរបស់អ្នកបានយ៉ាងច្រើន សឹងមិនគួរឲ្យជឿថែមទៀត ដោយគ្រាន់តែបកវា យកទៅដាក់ក្រោមខ្នើយគេងប៉ុណ្ណោះ។ 

# មូលហេតុ ដែលអ្នកគួរតែដាក់ខ្ទឹមស ក្រោយខ្នើយគេងជារៀងរាល់យប់

នេះគឺជា អាថ៌កំបាំងដំណាលតៗគ្នាពីបុរាណមួយ ដែលជួយសម្រួលដល់ដំណេក និងគេងបានលក់ស្ងប់ ជាពិសេស គឺសម្រាប់អ្នក ដែលមានបញ្ហាពិបាកគេងលក់តែម្តង។ នេះក៏ដោយសារតែ ខ្ទឹមស មានផ្ទុកសមាសធាតុស្ពាន់ធ័រ រួមជាមួយនឹងក្លិនឈួល ដែលអាច ពង្រឹងដល់គុណភាពដំណេករបស់អ្នក បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។

កាលពីបុរាណ ខ្ទឹមសនេះ ត្រូវបានគេជឿថា អាចការពារពី ខ្មោច ព្រាយ និងវិញ្ញាណអាក្រក់ៗបានថែមទៀតផង។ ជាងនេះទៅទៀត វាថែមទាំងមានប្រយោជន៍ ជួយដល់ ការបង្កើននូវថាមពលរាងកាយទាំងមូល សម្រាប់ថ្ងៃបន្ទាប់ ទៀតផង។

គួរបញ្ជាក់ផងដែរថា ដំបូងអ្នកអាចនឹងមិនសូវទម្លាប់នឹងក្លិនរបស់ខ្ទឹមស ប៉ុន្តែ ២ ទៅ ៣ យប់ក្រោយ វានឹងលែងជាបញ្ហាហើយ ជាពិសេស អ្នកប្រាកដជាសង្កេតឃើញថា វាមានប្រសិទ្ធភាពពិតៗ សម្រាប់អ្នកមានបញ្ហាគេងមិនលក់ ជាក់ជាមិនខាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]