ភ្នំពេញ៖   តារាចម្រៀងស៊ិចស៊ីរូបស្រស់ ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស តែងតែអះអាងថា ខ្លួនជាអ្នកស្រលាញ់ និងចូលចិត្តស្ទាយរបស់អតីតមេក្រុម 2NE1 គឺកញ្ញា CL។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាចម្រៀងដែលមានក្បាច់រាំរស់រវើកមួយរូបនេះ តែងតែធ្វើការតុបតែងខ្លួនតាមស្ទាយកូរ៉េ ជាពិសេស គេតែងសង្កេតឃើញកញ្ញាស្លៀកពាក់ស្រដៀងទៅនឹង កញ្ញា CL ផ្ទាល់តែម្តង រហូតដល់ពេលខ្លះ អ្នកគាំទ្រ ក្រឡេកមួយឆាច់ ស្មានតែ CL ថែមទៀតផង។ ហេតុដូច្នេះហើយ ទើបបានជាកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេដាក់រហ័សនាមថាជា CL ខ្មែរ។

មិនត្រឹមតែស្ទាយនៃការស្លៀកពាក់ និងការតុបតែខ្លួនប៉ុណ្ណោះទេ សូម្បីទម្រង់មុខ  និងស្ទាយនៃការថតរូប ក៏កញ្ញា ទេព បូព្រឹក្ស មានលក្ខណៈស្រដៀងជាមួយ កញ្ញា CLកូរ៉េ ដែលគេដឹងថាជាអាយដូលរបស់នាងដែរ៕

ចង់ដឹងថា កញ្ញា ទេព បូព្រឹក្ស ពិតជាស្រដៀងជាមួយ CL កូរ៉េ យ៉ាងណានោះ សូមទស្សនា រូបភាពខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស