ថៃ៖ នារីវ័យក្មេងអភ័ព្វម្នាក់ ដែលមានឈ្មោះថា Fon Jitrapon អាយុ១៩ឆ្នាំ បានធ្វើមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានក្លាយជាបេក្ខនារីមួយដួង ក្នុងចំណោមបេក្ខនារីជាច្រើននាក់ទៀត ដែលត្រូវបានកម្មវិធី «Let Me In Thailand Season 2» ជ្រើសរើស។

ដោយកាលពីចុងឆ្នាំ២០១៦ កម្មវិធីនេះ ក៏បានសម្រេចជ្រើសយក Fon Jitrapon ដើម្បីបញ្ជូនទៅធ្វើការវះកាត់កែសម្ផស្សជាថ្មីនៅប្រទេសកូរ៉េ ដើម្បីចាក់ចង្កា និងពត់ធ្មេញរបស់នាង។

ក្រោយត្រលប់មកពីធ្វើការវះកាត់កែសម្ផស្សវិញ នាង Fon Jitrapon បានធ្វើឲ្យ ក្រុមគ្រួសារ ព្រមទាំងមហាជនទាំងអស់ នៅទូទាំងប្រទេសថៃ ពិតជារំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក ដោយនឹកស្មានមិនដល់សោះថា នាងបានប្រែក្លាយជានារីម្នាក់ផ្សេងទៀត ដែលមានសម្រស់ដ៏ស្រស់ស្អាត ស្ទើរតែមិនគួរឱ្យជឿ។

គួរឱ្យដឹងដែរថានាង Fon Jitrapon ក្រៅពីគ្មានចង្កា និងមានធ្មេញដុះលៀនចេញមកខាងក្រៅមាត់ហើយ នាងក៏មានជំងឺប្រចាំខ្លួនទៀតផង។

ប៉ុន្តែបច្ចុប្បន្ន ក្រោយបានទទួលការវះកាត់ ពីក្រុមគ្រូពេទ្យជំនាញនៅប្រទេសកូរ៉េ Fon Jitrapon បានប្រើជីវិតរស់នៅល្អប្រើជាងមុខឆ្ងាយណាស់ និងអាចឈានទៅរកក្តីប្រាថ្នារបស់ខ្លួនបាន ខុសឆ្ងាយកាលពីមុន ដែលនាងតែងតែត្រូវបានអ្នកជិតខាងមើលងាយមិនផ្តល់តម្លៃឱ្យ ព្រោះតែមុខមាត់ដ៏អាក្រក់របស់ខ្លួន។៕ 

ទស្សនារូបភាពខាងក្រោម៖

រូបភាពនាង Fon Jitrapon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]