ភ្នំពេញ៖ ប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន មិនស្រមៃថារូបគេនឹងក្លាយជាអ្វីនោះទេ បើសិនជាគេមិនមែនជាកីឡាករបាល់ទាត់នោះ។

ធារី ចន្ថាប៊ីន ដែលចាកចេញពីក្លិបជើងឯកលីកកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន កាលពីចុងឆ្នាំ២០១៦ ធ្លាប់បានឈ្នះពានលីកកំពូលកម្ពុជា ចំនួន២លើក បន្ទាប់ពីចំណាយពេលវេលានៅទីនោះរយៈពេលចំនួន៤ឆ្នាំ ក្នុងចន្លោះឆ្នាំ២០១៣ ដល់២០១៦។

ធារី ចន្ថាបីន កាលលេងឲ្យភ្នំពេញក្រោន

ខែ្សបម្រើការពារ ដែលបានចូលរួមជាមួយក្រុម Krabi FC ក្នុងលីកលំដាប់ទី២ របស់ប្រទេសថៃ បានឲ្យដឹងថា រូបគេអាចនឹងនៅជាមួយគ្រួសាររបស់គេក្នុងប្រទេសបារាំង ហើយធើ្វការងារទៅលើគម្រោងមួយដែលរួបគេមិនអាចបង្ហើបបាន ប្រសិនបើរូបគេមិនបានក្លាយជាកីឡាករបាល់ទាត់នោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទំព័រ TheMorning រូបគេបានប្រាប់ថា៖ «ប្រាកដណាស់ ខ្ញុំអាចនឹងនៅជាមួយគ្រួសាររបស់ខ្ញុំក្នុងប្រទេសបារាំង ហើយធើ្វការនៅទីនោះ និងលេងបាល់ធម្មតា។ ប៉ុន្តែ ចុងក្រោយ បាល់ទាត់បានផ្លាស់ប្ដូរជីវិតខ្ញុំ។ ខ្ញុំមិនដឹងថា ខ្ញុំអាចនឹងក្លាយជាអ្វីនោះទេ (ប្រសិនបើមិនក្លាយជាកីឡាករបាល់ទាត់)។ ខ្ញុំមានគម្រោងមួយ តែខ្ញុំមិនអាចនិយាយវាចេញបានទេ» ។

ធារី ចន្ថាបីន ចូលរួួមជាមួយក្លិប Krabi FC កាលពីចុងឆ្នាំ២០១៦

កីឡាករវ័យ២៥ឆ្នាំនេះ បានក្លាយជាប្រធានក្រុមជម្រើសជាតិកម្ពុជា ២ប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រស៊ីល លោក Leonardo Vitorino ខណៈដែល២ប្រកួតចុងក្រោយនោះ ក្រុមដែលមានរហ័ស្សនាមថាគោរព្រៃ បានចាញ់ទាំង២លើក ពោលគឺចាញ់ក្រុមជម្រើសជាតិឥណ្ឌា ក្នុងការប្រកួតលក្ខណៈមិត្ដភាពក្នុងលទ្ធផល ៣-២ នឹងបន្ដចាញ់ក្រុមជម្រើសជាតិហ៊្សកដានី ក្នុងការប្រកួតជម្រុះពានរង្វាន់ Asian Cup ដោយលទ្ធផល ៧-០ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]