ភ្នំពេញ៖ នេះជារឿងកម្រមួយដែល គ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងកុមារ លំដាប់ពិភពលោក The Voice Kid Cambodia កញ្ញា សុគន្ធ និសា បានមកច្រៀងប៉ះគ្នានៅលើឆាកជាមួយនឹង កញ្ញា ប៉ាច គីមមួយ ដែលជាស្គាល់ថាជាអតីតបេក្ខនារី The Voice Cambodia រដូវកាលទី១។

ដោយឡែក ងាកមកការសម្តែងរបស់អ្នកទាំងពីរនាក់វិញម្តង គឺពួកគេ ពិតជាធ្វើបានល្អខ្លាំងមែនទែន ទាំងការសម្តែងកាយវិការ ការលេងទឹកមុខ ក៏ដូចជាការបង្ហើរសំនៀងយ៉ាងពិរោះរណ្តំ ដែលធ្វើឲ្យអ្នកទស្សនាអាចនឹង ស្តាប់បណ្តើរស្លុងអារម្មណ៍ទៅតាមបណ្តើរថែមទៀតផង។

ជាពិសេសចម្រៀង ដែលពួកគេលើកមកច្រៀងរួមគ្នានេះផងដែរ គឺមានចំនួន២បទ ដែលសុទ្ធសឹងតែជាចម្រៀងរបស់តារាស្រី សុគន្ធ និសា ដោយមានដូចជាបទ «អារម្មណ៍ពេលបែក និង ស្នាមថើប»៕

ដូចនេះ ចង់ដឹងថាពិរោះយ៉ាងណានោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា