ភ្នំពេញ៖ តារាចម្រៀងអាជីពដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនកញ្ញា សុគន្ធ និសា បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តមិនស្ទើរទេជាមួយនឹងវត្តមានរបស់នាងនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia របស់ទូរទស្សន៍ហង្សមាសប្រចាំឆ្នាំ២០១៧នេះ។

ស្របជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីដើម្បីអបអរសាទរក្នុងរដូវកាលទី១នៃកម្មវិធីកញ្ញា សុគន្ធ និសា ត្រូវបានទស្សនិកជនមើលឃើញថាជាតារាចម្រៀងស្រីមួយដួងដែល សុភាព ហើយមិនចេះលេងខ្លួនស៊ិចស៊ីនោះទេ ទោះបីជាសម្លៀកបំពាក់មានម៉ូតវាលខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងនៅតែស្លៀកជិតៗដែរ។

ម្យ៉ាងវិញទៀត គ្រប់កម្មវិធីនៅតាមបណ្តាខេត្ត ឬនៅតាមប៉ុស្តិ៍ទូរទស្សន៍នានាក៏គេមិនដែលឃើញកញ្ញា សុគន្ធ និសា តុបតែងខ្លួនបែបស៊ិចស៊ីខ្លាំងនោះឡើយ។

ចំណុចនេះហើយ ដែលតារាចម្រៀងសាច់ចាំមួយដួងនេះ តែងតែស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រជាច្រើនរូបពីគ្រប់មជ្ឈដ្ឋាន។

គួរឱ្យដឹងដែរថា ចូលឆ្នាំថ្មីនេះកញ្ញាស្រស់ស្អាត សុគន្ធ និសា មានអាយុ៣៤ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត និងក្មេងជាងវ័យជានិច្ច គឺហាក់ដូចជាមិនចាស់ទៅតាមអាយុកាលសោះ៕

ទស្សនាកម្រងរូបភាពរបស់នាងដូចខាងក្រោម៖ 

កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា