ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា សូ ដានីតា បានបង្ហាញប្រតិកម្មតបត ទៅនិងពាក្យចចាមអារ៉ាមថា នាងបានឆក់តំណែងរបស់ អ្នកនាង សឿ សុធារ៉ា ពោលគឺនាងគ្រាន់តែជាតួជំនួសតែប៉ុណ្ណោះ។

នាពេលកន្លងមកមានការលើកឡើងថា តារាស្រី កញ្ញា សូ ដានីតា បានឆក់តំណែងតួសំខាន់ក្នុងរឿង "ទូកបាត់ច្រវ៉ា" ពីតារាស្រី អ្នកនាង សឿ សុធារ៉ា ព្រោះបើតាមគម្រោងតួអង្គនេះ គឺបានទៅលើធារ៉ា មិនមែនបានទៅ សូដានីតា ទេ ។

ជុំវិញការលើកឡើងនេះ ត្រូវបានសាម៊ីខ្លួន កញ្ញា សូ ដានីតា បានចេញមុខបកស្រាយ និងលាតត្រដាងការពិតថា "សូមប្រាប់បងៗសារព័ត៌មានកុំចេះតែនិយាយ និងសរសេរថា រឿង "ទូកបាត់ច្រវ៉ា" ដែលនាងខ្ញុំសម្តែងរាល់ថ្ងៃជំនួស សឿ សុធារ៉ា , ខ្ញុំគ្រាន់តែដឹងថា ធារ៉ា គាត់មានគំរេាងទៅសម្តែងអាមេរិក ហើយអ្វីដែលសំខាន់ ខ្ញុំមានការជ្រើសរើសពី បង មែននីជឺ ខាងល្ខេានទូរស្សន៍ នៅ ភីភីអុិន នឹងមាន អញ្ជើញពីបងប្រុស គាំ ចន្ធី ហើយខ្ញុំមានកុងត្រាត្រឹមត្រូវ"។

តារាស្រីរូបនេះ បានរៀបរាប់ទៀតថា "សូមបញ្ជាក់ឲ្យ បងៗសារព័ត៌មានដឹងច្បាស់ថា ពាក្យថាជំនួស លុះត្រាតែ ធារ៉ាគាត់ មានកុងត្រារួចហើយ ទើបអាចប្រើពាក្យថាជំនួសបាន តែគាត់មិនទាន់មាននៅឡើយ កុំប្រើពាក្យជំនួសទៀត ហើយតួដែល ខ្ញុំសម្តែង គឺជាតួរកំសត់ ដើរតួតាំងពីក្មេងភាព១ រហូតដល់ចាស់ ភាគទី៣០ភាគបញ្ជប់ ឌុច លីដា តួកាច តួរកូនស្រីខ្ញុំ កាច់ កុង តួរ ម្តាយ ប្រចណ្ទ័ខឹងស្អប់ម្តាយ..."៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា