ភ្នំពេញ៖ អតីតបេក្ខនារីប្រកួតប្រជែងក្នុងកម្មវិធី The Voice Cambodia និងបច្ចុប្បន្នជាតារាចម្រៀងក្នុងផលិកម្ម We Production កញ្ញា កែវ សុបញ្ញា ថ្មីៗនេះ បានបញ្ចេញនូវបទចម្រៀងមួយបទ ដែលត្រូវចិត្តយុវវ័យយ៉ាងខ្លាំងតែម្តង។

បទ «ពេលណាឈប់ឈ្លោះគ្នា» ជាសំនៀងរបស់កញ្ញា កែវ សុបញ្ញា ពិតជាពិសេស ទាំងសាច់ភ្លេង និងអត្ថន័យ ដែលធ្វើឲ្យអ្នកស្តាប់ហើយ មានអារម្មណ៍គិតដល់សាច់រឿងស្នេហាពិតៗរបស់ខ្លួនឯងដែលតែងតែឈ្លោះគ្នាជាមួយមនុស្សជាទីស្រឡាញ់ ទាំងដែលចិត្តមិនចង់ ហើយតែងតែគិតថា ពេលណាទើបឈប់ឈ្លោះគ្នា និងត្រលប់មកជាផ្អែមល្ហែមរៀងរហូត។ កាន់តែពិសេស ជាមួយទឹកដមសម្លេងដ៏ស្រទន់របស់ កញ្ញា កែវ សុបញ្ញា បានធ្វើឲ្យចម្រៀងមួយបទនេះ កាន់តែពិរោះ និងដក់ជាប់ក្នុងចិត្តអ្នកស្តាប់គ្រប់ៗគ្នា ។

បើមើលទៅតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាសវិញ វីដេអូ Teaser បទ «ពេលណាឈប់ឈ្លោះគ្នា» ពិតជាទទួលបានការគាំទ្រពីប្រិយមិត្តខ្លាំងមែនទែន ព្រោះឃើញមាន Comment ថា ត្រូវចិត្តណាស់ ស្រឡាញ់ណាស់ និងមាន Sticker រូបបេះដូង ពេញនឹងតែម្តង៕

ចង់ដឹងថា បទ «ពេលណាឈប់ឈ្លោះគ្នា» របស់ កញ្ញា កែវ សុបញ្ញា ពិតជាពិរោះ និងមានអត្ថន័យយ៉ាងណានោះ សូមស្តាប់ និងទស្សនាវីដេអូ ដែលដឹកនាំសម្តែងដោយលោក Lee Danz នៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា