កូរ៉េខាងត្បូង៖ អ្វីដែល តារាចម្រៀងទោល លោកPSY បានសន្យា កាលពីប៉ុន្មានខែមុន ពេលនេះ បានចេញជារូបរាងហើយ ដែលកាលពីម្សិលមិញនេះ រូបលោក បានចេញនូវ វីដេអូចម្រៀងថ្មី ក្រោយបាត់មុខក្នុងវិស័យសិល្បៈអស់មួយរយៈ។

ប៉ុន្តែសម្រាប់លើកនេះ លោក PSY មិនបានចេញតែ មួយវីដេអូចម្រៀង នោះទេ គឺចេញម្តង សុទ្ធ២បទ ជាប់គ្នាតែម្តង មានចំណងជើងថា «I lUV IT» និងមួយទៀត «NEW FACE» ដែលបទទាំងពីរនេះ ពិតជាប្លែក មិនត្រឹមតែសាច់ភ្លេងប៉ុណ្ណោះទេ សូម្បីតែក្បាច់រាំ ក៏មិនធម្មតាផងដែរ។

ជាពិសេស វីដេអូចម្រៀងថ្មី ក្នុងបទ «I LUV IT» ក៏ឃើញមានវត្តមាន លោក Pikotaro ដែលជាម្ចាស់បទ «PPAP» ដែលរូបលោក បានបញ្ចេញនូវ ស្ទាយរាំប្លែក គួរឲ្យទាក់ទាញយ៉ាងខ្លាំង។

តើបទថ្មីទាំងពីរនេះ របស់លោក PSY តើអាចកក្រើក ដូចជាបទ «Gangnam Style» ដែរទេ ដូចនេះ មានតែរង់ចាំ មើលទាំងអស់គ្នា៕

តោះទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]