ភ្នំពេញ៖ ភាគច្រើន អ្នកគាំទ្រឆ្ងល់ថា ហេតុអ្វី កំពូលតារាចម្រៀងស្រី នៅក្នុងផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង ពេជ្រ សោភា មិនសូវបង្ហោះរូបជាមួយគ្នា បើទោះពួកគេ ចូលរួមកម្មវិធីនានាជាមួយគ្នាក៏ដោយ។ តើពួកគេ មានបញ្ហា ឬមិនសូវត្រូវគ្នា នៅក្នុងរង្វង់សិល្បៈ?

តាមការពិតទៅ តារាស្រីទាំង២ដួងនេះ បើទោះបីជាពួកគេ មានឥទ្ធិពលខ្លាំង នៅក្នុងផលិតកម្ម ដូចគ្នាក៏ដោយ តែពួកគេ មិនដែលមានភាពច្រណែន ឬស្អប់គ្នា ដូចមនុស្សចំនួនយល់ឡើយ គ្រាន់តែពេលខ្លះ ពួកគេ ចូលចិត្តបង្ហោះ ពីរូបថតជាលក្ខណៈឯកជនច្រើនជាង។

កាលពីយប់មិញនេះ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលរូបនាង បានបង្ហោះនូវរូបមួយសន្លឹក ដែលមានវត្តមាន កញ្ញា សុគន្ធកញ្ញា អង្គុយក្នុងរថយន្តជាមួយគ្នា។ ដោយក្នុងនោះ អ្នកនាង ពេជ្រ សោភា បានសរសេរសារខាងលើរូបថា «Good Night My friend» ជាមួយនឹងស្នាមញញឹមស្រស់ស្អាតដូចគ្នា។

គ្រាន់តែរូបមួយសន្លឹកនេះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ មានការពេញចិត្តយ៉ាងខ្លាំង ដែលកំពូលតារាចម្រៀងស្រីទាំង២ដួង នៅតែស្រលាញ់ និងរាប់អានគ្នាយ៉ាងជិតស្និទ្ធដដែល ជាពិសេស ក៏មានអ្នកខ្លះ បានពោលពាក្យថា «សប្បាយចិត្តណាស់ដែលបានឃើញរូបនេះ»៕

តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ ​សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា