ភ្នំពេញ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧, ថ្មីៗនេះក្រុមហ៊ុនសាមសុងសាខាកម្ពុជាបានបង្ហាញជូនអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើប នូវការច្នៃប្រឌិតថ្មីដោយធ្វើការសម្ពោធទូរទស្សន៍ QLED ប្រកបដោយ ស្តង់ដារ និងភាពងាយស្រួល ក៏ដូចជាគុណភាពក្នុងការទស្សនាកម្សាន្តក្នុងផ្ទះ។

ឥទ្បូវនេះបច្ចេកវិទ្យា Quantum dot ផ្តល់នូវរូបភាពច្បាស់ និងពណ៌ដ៏ត្រជាក់ភ្នែកគ្រប់ទស្សនីយភាពលើអេក្រង់ 4K នៃទូរទស្សន៍សាមសុង QLED។

ក្នុងអំទ្បុងពេលនៃកម្មវិធីសម្ពោធដែលបានធ្វើទ្បើងនៅផ្សារទំនើបអ៊ីអន នាយកគ្រប់គ្រងនៃសាខាសាមសុងកម្ពុជា លោក Seungho Choi បានថ្លែងក្នុងសន្ទរកថាបើកកម្មវិធីថា៖ «គុណភាពរូបភាព ការរចនា និងភាពងាយស្រួលក្នុងការស្វែងរកកម្មវិធីផ្សេងៗ គឺជាលក្ខណៈពិសេស ដែលបង្ហាញពីការរីកចម្រើនរបស់ទូរទស្សន៍ ក្នុងពេលអនាគត និងការនាំមុខរបស់ក្រុមហ៊ុនសាមសុង»។

លក្ខណៈពិសេសនៃទូរទស្សន៍ QLED របស់សាមសុង គឺរូបភាព ស្តាយ៍ និងការរចនា។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបានស្រស់ស្អាត។ ចំណែកឯខ្សែអុបទិកស្តើងសម្រាប់តភ្ជាប់ឧបករណ៍ផ្សេងៗទៅនឹងទូរទស្សន៍ តាមរយៈប្រអប់តភ្ជាប់ One Connect ជួយឲ្យអ្នកអាចដាក់ឧបករណ៍នៅឆ្ងាយ ដូច្នេះអ្នកនៅសល់កន្លែងសម្រាប់តុបតែងលម្អ។

លោក វណ្ណៈ ជាប្រធានក្រុមហ៊ុនក្នុងស្រុកមួយ ដែលបានចូលរួមព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បច្ចេកវិទ្យានេះពិតជាអស្ចារ្យមែនទែន ហើយមានទូរទស្សន៍មួយនេះហាក់ដូចជាមានរោងកុនក្នុងផ្ទះអ៊ីចឹង។ ខ្ញុំកំពុងពិចារណាទិញវាឆាប់ៗនេះ»។

ទូរទស្សន៍សាមសុងស៊េរី QLED TV ទាំងអស់ ឥទ្បូវនេះដាក់លក់នៅហាងផ្សេងៗ និងនៅផ្សារទំនើបអ៊ីអន ក៏ដូចជានៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ឥទ្បូវនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់អំពីពណ៌ដ៏ស្រស់ស្អាតពិតៗក្នុងទូរទស្សន៍ស៊េរីថ្មីនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]