ភ្នំពេញ៖ អតីតបេក្ខនារី ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ដ៏ស្រស់សោភា កញ្ញា បាន មុន្នីល័ក្ខ បានចេញនូវបទចម្រៀងថ្មីរបស់នាង ដែលធ្វើឲ្យ អ្នកគាំទ្រ មានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង។

កាលពីម្សិលមិញ នៅក្នុងទំព័រហ្វេសប៊ុករបស់ ផលិតកម្មរស្មីហង្សមាស បានបង្ហាញនូវ MV Teaser របស់តារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ ដែលមានចំណងជើងថា «អូនចាញ់គេ ត្រង់មិនចេះ SEXY»។

ចំពោះបទចម្រៀងនេះដែរ មិនត្រឹមតែពិរោះស្តាប់ទៅ ជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពី ជីវិតគ្រួសារមួយ ដែលធ្លាប់តែរស់នៅជាមួយគ្នា យ៉ាងសុភមង្គល បែរជាត្រូវបែកបាក់គ្នា ក្នុងពេលយ៉ាងខ្លី និងទទួលបានការទស្សនាជិត ៤សែនដង៕

ចង់ដឹងថា បទថ្មីរបស់ កញ្ញា បាន មុន្នីល័ក្ខ ពិរោះយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ