ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះ ចម្រៀងមួយបទចំណងជើងថា “អូនទៅហើយ” ជាស្នាដៃបទនិពន្ធថ្មីរបស់អ្នកនាងពេជ្រ សោភា ដែលជាបទបង្កប់ទៅដោយមនោសញ្ចេតនា និងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រ។ យ៉ាងណាមិញ បទ “អូនទៅហើយ” នេះដែរ ត្រូវបានមហាជនសង្ស័យថា អ្នកនាងមានបំណងចាកចេញពីវិស័យសិល្បៈ។

ដោយសារហេតុផលនេះហើយ ទើបបណ្តាលឲ្យអ្នកគាំទ្ររបស់អ្នកនាងម្នាក់ ដែលមានឈ្មោះថា បាន ចន្ទី សុខចិត្តចំណាយពេលនិពន្ធចម្រៀងដោយខ្លួនឯង ឆ្លើយតបទៅវិញជា Full Audio ដោយមានចំណងជើងថា “អូនកុំទៅ” ក្នុងគោលបំណង បង្ហាញនូវអារម្មណ៍ដែលមិនចង់ឲ្យ អ្នកនាង ពេជ្រ សោភា ចាកចេញពីសិល្បៈ និងក៏ជាការសំណូមពរពីអ្នកគាំទ្រផងដែរ។

រូបភាព៖ លោក បាន ចន្ទី
រូបភាព៖ លោក បាន ចន្ទី

ថ្វីត្បិតអ្នកនាងពេជ្រ សោភា មិនបានបញ្ចប់ការងារសិល្បៈក្តី ក៏លោក បាន ចន្ទី មិនបានបោះបង់គោលបំណងថតចេញជា Full MV ចម្រៀង “អូនកុំទៅ” នេះដែរ។ លោកបានប្រាប់មកក្រុមការងារ Khmerload យើងថា បទចម្រៀងនេះលោកចំណាយពេលថតរយៈពេល ២ថ្ងៃប៉ុណ្ណោះ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយអ្វីដែលពិសេសបំផុតនោះគឺ លោកចង់បង្ហាញពីក្តីស្រលាញ់របស់មនុស្សគ្រប់គ្នា ទៅកាន់អ្នកនាងពេជ្រ សោភា តាមរយៈបទចម្រៀងដែលលោកនិពន្ធផ្ទាល់នេះ។

បទចម្រៀង «អូនកុំទៅ» បង្កប់ទៅដោយមនោសញ្ចេតនា លាយឡំនឹងបរិយាកាសដ៏កំសត់ ដែលគ្រាន់តែស្តាប់ហាក់ដូចជាអាចយល់នូវអារម្មណ៍របស់អ្នកច្រៀងពិតៗ ពិតជាមិនសរសើរមិនបានឡើយ។

គួរបញ្ជាក់បន្ថែមដែរថា លោក បាន ចន្ទី សព្វថ្ងៃជានិស្សិតថ្នាក់អាហាររូបករណ៍ឆ្នាំទី ៤ ផ្នែកសិល្បៈទំនាក់ទំនង មុខជំនាញភាពយន្ត និងស្ប៉តពាណិជ្ជកម្ម នៅសាកលវិទ្យាល័យរាជាផាត់ឈៀងម៉ៃ។  ជាពិសេសលោកបានបង្ហើបប្រាប់ក្រុមការងារយើងថា នៅពេលដែលបញ្ចប់ការសិក្សា លោកសង្ឃឹមថានឹងត្រលប់មកប្រទេសកំណើត ប្រឡូកចូលវិស័យសិល្បៈ ទាំងខាងផ្នែកចម្រៀង និងទាំងផ្នែកដឹកនាំរឿងផងដែរ៕

តោះដើម្បីកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនាបទចម្រៀង “អូនកុំទៅ” របស់លោក បាន ចន្ទី ជា Full MV ទាំងអស់គ្នា ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា