ភ្នំពេញ៖ អ្នកនាង ភិន សុដាលីស ដែលមហាជនស្គាល់ថា ជាអ្នកមេម៉ាយសាច់ក្រអូបវ័យក្មេង ដែលបច្ចុប្បន្នកំពុងតែ មមាញឹកជាមួយនឹងការងារសិល្បៈផង ក៏ដូចជា បំពេញនាទី ជាអ្នកម្តាយមើលថែទាំ កូនស្រីជាទីស្រលាញ់ឈ្មោះថា katherina ផងដែរ។

ដោយឡែក ក្នុងឱកាសទិវាមាតាពិភពលោក ដែលនឹងជិតមកដល់ក្នុងពេលខាងមុខនេះផងដែរ អ្នកនាង ភិន សុដាលីស ក៏បានចែករំលែកនូវបទពិសោធន៍ខ្លះៗ ពេលដែលបានក្លាយខ្លួន ទៅជាអ្នកម្តាយរបស់គេ។ 

ដោយក្នុងនោះ នាងក៏បាននិយាយលើកទឹកចិត្ត និងណែនាំឲ្យអ្នកម្តាយគ្រប់រូប កុំបោះបង់ចោលនូវការតុបតែងខ្លួនឲ្យសោះ បើទោះបីជាយើងក្លាយខ្លួនទៅជាម្តាយគេក៏ដោយ តែភាពស្រស់ស្អាត នៅតែសំខាន់ សម្រាប់ស្រ្តីយើងជានិច្ច។ បន្ថែមពីនេះទៅទៀត នាងក៏បានយល់ដឹងច្រើនពីរបៀបមើលថែកូន និងយល់ពីពាក្យទូន្មានរបស់ឪពុកម្តាយ បានណែនាំនាង កាលពីនៅក្មេងៗផងដែរ៕

ដូចនេះបើចង់ដឹងឲ្យកាន់តែជ្រាបច្បាស់នោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស