ហ្វីលីពីន៖  រូបភាពជាច្រើនសន្លឹក របស់អតីតតារាក្តៅសាច់ជប៉ុនវ័យ៣១ឆ្នាំ ដ៏ស្រស់ស្អាត នាង Maria Ozawa ត្រូវបានបង្ហោះចែកចាយពាសពេញ បណ្តាញសង្គមអ៊ីនស្តាក្រាម ជាមួយគូស្នេហ៍ដ៏ស្រស់សង្ហារបស់នាង ជនជាតិហ្វីលីពីន កំពុងតែកក្រើកយ៉ាងខ្លាំងលើអ៊ីនធើណែត និងល្បីដល់សារព័ត៌មាននានាចុះផ្សាយពីនាងផងដែរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អស់រយៈពេលជិត៧ឆ្នាំមកហើយ ដែលនាង Maria Ozawa បានបោះបង់អាជីពជាតារាក្តៅសាច់ (អាសអាភាស) ដ៏មានប្រជាប្រិយភាពម្នាក់។

ក្រោយផ្លាស់មករស់នៅប្រទេសហ្វីលីពីន  នាងបានបើកបារផ្ទាល់ខ្លួនមួយកន្លែងដាក់ឈ្មោះថា «Singles Bar»  ដែលជាផ្ទះថ្មី  និងជាកន្លែងអាជីវកម្មរកស៊ីថ្មីរបស់នាង បានរយៈជាង២ឆ្នាំមកហើយ។ តាមរយៈការផ្លាស់មករស់នៅទីនេះ  នាងមានគម្រោងចង់ថតរឿង (ទូទៅ) ឲ្យផលិតកម្មក្នុងស្រុក បន្ទាប់ពីចាកចេញពីវិស័យខ្សែភាពយន្តអាកាសអាភាសផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្វីបើ Ozawa ធ្លាប់ជាអតីតារាសិច ក៏នាងនៅតែអាចស្វែងរកគូស្នេហ៍បាន គឺលោក Jose Sarasola ជាតារាសម្តែង និងជាចុងភៅម្នាក់។ អ្នកទាំងពីរតែងតែចំណាយពេលវេលានៅជាមួយគ្នា  ដើរលេងកម្សាន្ត  ញ៉ាំអាហារជាមួយគ្នា  និងថែមទាំងបានថតរូបភាពស្អាតៗ ដ៏ផ្អែមល្ហែមចែកចាយលើបណ្តាញសង្គម  ខណៈមានមិត្តភក្តិជាច្រើនរបស់ពួកគេ បានផ្ញើសារអបអរសាទរអ្នកទាំងពីរ។

ទោះបីជាយ៉ាងណា រូបភាពទាំងអស់នោះ អតីតតារាសិចស្រីរូបនេះ ពុំទាន់បានចេញមុខប្រកាសអះអាងជាសាធារណៈ អំពីចំណងស្នេហារវាងនាងជាមួយបុរសហ្វីលីពីននោះនៅឡើយទេ។   ពេលនេះអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍និងនិយាយពីស្នេហា របស់ពួកគេជាហូរហែរ។

គួររំឮកដែរថា នាងធ្លាប់បានផ្តល់បទសម្ភាសន៍ដល់កាសែតបរទេសមួយ កាលពី២ឆ្នាំមុន  បង្ហាញអារម្មណ៍ទៅកាន់អ្នកគាំទ្រ និងអ្នកស្អប់ខ្ពើមលើរូបនាងមួយចំនួនថា «បន្ទាប់ពីខ្ញុំបានឈប់សម្តែង ក្នុងវិស័យខ្សែភាពយន្តអាសអាភាសភ្លាម ខ្ញុំមានអារម្មណ៍ថាខ្មាសអៀនខ្លួនយ៉ាងខ្លាំង។  ក្រៅពីរាល់ការថតខ្សែភាពយន្តទាំងអស់នោះ អ្វីៗគ្រប់យ៉ាងគឺពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំ។  សូម្បីតែរឿងកំប្លែង ឈុតឆាកស្នេហា ក៏វាថ្មីសម្រាប់ខ្ញុំដែរ។ ចាត់ទុកថាខ្ញុំធ្លាប់បានធ្វើវាកន្លងមកដែរ ប៉ុន្តែសម្រាប់ពេលនេះ គឺវាខុសគ្នាមិនដូចពីមុនទៀតឡើយ»

គួរឲ្យដឹងថា នាង Ozawa កើតនៅក្នុងឆ្នាំ១៩៨៦ នៅកោះហុកកៃដូ ប្រទេសជប៉ុន។ ម្តាយរបស់នាងជាជនជាតិជប៉ុន រីឯឪពុករបស់នាងជាជនជាតិបារាំងកាត់កាណាដា។ Ozawa នាងបានបញ្ចប់ការសិក្សាពីសាលា Christian Academy ក្នុងប្រទេសជប៉ុន។ នាងបានអះអាងថា នាងមានសមត្ថភាពខ្ពស់ក្នុងការអាន និងសរសេរភាសាអង់គ្លេសជាជាងភាសាជប៉ុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]