ភ្នំពេញ៖ កាលពីវេលាម៉ោង ៣៖ ១៥នាទីយប់រំលង អាធ្រាត ចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ មានរថយន្តលុច្សស៊ីស មួយគ្រឿង ប្រភេទ៤៧០ បានបើកបុក និងទម្លុះ របងទ្វារស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ប៉ុន្តែមិនបណ្តាលឲ្យម្ចាស់រយន្ត រងគ្រោះថ្នាក់ ដល់អាយុជិវិតនោះឡើយ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជាម្ចាស់រថយន្ត ស្រវឹងហើយមើលទៅ បានជាជ្រុលចង្កូចបុករបង ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៣យ៉ាងដូច្នេះ។ ក្រោយពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានស្ទួចយករថយន្តទៅរក្សាទុក ដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]