បទ HATE គឺជាស្នាដៃបទចម្រៀងថ្មី ដែលកំពុងតែចាក់ដោតដួងចិត្ដយុវវ័យជាខ្លាំង និងជាបទខ្មែរដំបូងគេ ដែលថតឡើងនៅប្រទេសកូរ៉េ។ 

រូបភាព៖ លោក សេង តារា
រូបភាព៖ លោក សេង តារា

គួរបញ្ជាក់ថា បទ HATE នេះជាបទស្នាដៃកូនខ្មែរសុទ្ធសាធ ដែលច្រៀងឡើងដោយ លោក សេង តារា និង Borey jp ដែលសាច់ភ្លេង និងប៉ារ៉ូចម្រៀង និង Rap ត្រូវបានរៀបចំឡើងយ៉ាងយកចិត្ដទុកដាក់ ហើយចំណាយរយៈពេល ២អាទិត្យក្នុងការថត MV។ សម្រាប់បទនេះផ្ទាល់ជាប្រភេទបទ R&B ដែលនិយាយពីស្នេហាលេបខាយ និងថតឡើងនៅក្នុងប្រទេសកូរ៉េ ដែលពិតជាខុសប្លែកពីបទ Original Song ពីមុនៗ។

នៅក្នុងនេះបានឲ្យដឹងពីតារាចម្រៀងលោក សេង តារា ទៀតថា លោកក៏មានស្ទីឌីយ៉ូបណ្ដោះអាសន្នផ្ទាល់ខ្លួន នៅក្នុងប្រទេសកូរ៉េ និងកម្ពុជាផងដែរ ដែលក្រៅពីច្រៀងចម្រៀង លោកក៏មានចំណង់ចំណូលចិត្ដសរសេរទាក់ទងនឹង ព័ត៌មានអប់រំផងដែរ ហើយអ្វីដែលជាគោលបំណងដ៏ធំរបស់លោកនោះ គឺលោកនឹងសិក្សាបន្ថែមទៅលើបច្ចេកទេស និងការដឹកនាំរឿងជាដើម នៅប្រទេសថៃ និងប្រទេសកូរ៉េផ្ទាល់តែម្ដង ក៏ព្រោះតែលោកពិតជាស្រឡាញ់វិស័យសិល្បៈជាខ្លាំង។

សូមទស្សនាបទ HATE នេះនៅខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]