ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧៖ ដើម្បីឆ្លើយតបចំពោះតម្រូវការបទចម្រៀងពិរោះៗ ពីសំណាក់អ្នកស្រលាញ់ចូលចិត្តតន្ត្រីនៅប្រទេសកម្ពុជា ក្រុមហ៊ុន Smart បានធ្វើការកែលម្អថ្មីលើកម្មវិធីស្តាប់ចម្រៀងរបស់ខ្លួន ឈ្មោះថា Smart Music ដែលអាចបញ្ចូលបានដោយសេរី និងផ្ដល់ជូននូវលទ្ធភាពស្តាប់បទចម្រៀងអន្តរជាតិកំពូលៗជាង ១ លានបទ ព្រមជាមួយនឹងបទចម្រៀងខ្មែរនិពន្ធថ្មីៗផងដែរ ។ 

លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ “កម្មវិធី Smart Music បានអភិវឌ្ឍលើសពីកម្មវិធីស្តាប់ចម្រៀងទៅទៀត ។ កម្មវិធីនេះបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សិល្បករក្នុងស្រុក តាមរយៈការផ្ដល់ជាវេទិកាសម្រាប់ផ្សព្វផ្សាយបទចម្រៀងក្នុងស្រុករបស់ពួកគាត់ ទាក់ទាញអ្នកគាំទ្រថ្មីៗ និងទទួលប្រាក់ចំណូលពីស្នាដៃរបស់ខ្លួន ។ យើងមើលឃើញថា ប្រការនេះជាវិធីសំខាន់មួយ ដែលអាចលើកកម្ពស់បទចម្រៀងល្អៗដោយសិល្បករដើម និងកាត់បន្ថយការចម្លងគ្នា នៅក្នុងវិស័យតន្ត្រី” ។

ចាប់តាំងពីបានដាក់ចេញឲ្យប្រើនៅឆ្នាំ ២០១៥ កម្មវិធី Smart Music បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាស្ដាប់តន្រ្តី ។ ក្រុមហ៊ុន Smart រួមជាមួយនឹងប្រជាជននៅទូទាំងប្រទេសកម្ពុជា បាននិងកំពុងចូលរួមចំណែកលើកស្ទួយវិស័យតន្ត្រីនៅកម្ពុជា ហើយនៅពេលនេះ យើងកំពុងតែបោះជំហានទៅមុខបន្ថែមទៀត ។ ការអភិវឌ្ឍកម្មវិធី Smart Music ថ្មីនៅពេលនេះ គឺផ្ដោតលើការបង្កើនភាពងាយស្រួលក្នុងការស្វែងរកជាមួយនឹងផ្ទាំងកម្មវិធីថ្មីសន្លាង និងគាំទ្រពីរភាសា គឺអាចចុចផ្ដូររវាងភាសាខ្មែរ និងភាសាអង់គ្លេស ។ បន្ថែមពីនេះ អតិថិជនរបស់ Smart អាចច្រៀងតាមបទចម្រៀង ដោយសារកម្មវិធី Smart Music អាចបង្ហាញអក្សរបទចម្រៀងសម្រាប់ចម្រៀងដែលកំពុងចាក់ទៀតផង ។

ចាប់តាំងពីបានដាក់ចេញឲ្យប្រើនៅឆ្នាំ ២០១៥ កម្មវិធី Smart Music បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាស្ដាប់តន្រ្តី ។ ក្រុមហ៊ុន Smart រួមជាមួយនឹងប្រជាជននៅទូទាំងប្រទេសកម្ពុជា បាននិងកំពុងចូលរួមចំណែកលើកស្ទួយវិស័យតន្ត្រីនៅកម្ពុជា ហើយនៅពេលនេះ យើងកំពុងតែបោះជំហានទៅមុខបន្ថែមទៀត ។ ការអភិវឌ្ឍកម្មវិធី Smart Music ថ្មីនៅពេលនេះ គឺផ្ដោតលើការបង្កើនភាពងាយស្រួលក្នុងការស្វែងរកជាមួយនឹងផ្ទាំងកម្មវិធីថ្មីសន្លាង និងគាំទ្រពីរភាសា គឺអាចចុចផ្ដូររវាងភាសាខ្មែរ និងភាសាអង់គ្លេស ។ បន្ថែមពីនេះ អតិថិជនរបស់ Smart អាចច្រៀងតាមបទចម្រៀង ដោយសារកម្មវិធី Smart Music អាចបង្ហាញអក្សរបទចម្រៀងសម្រាប់ចម្រៀងដែលកំពុងចាក់ទៀតផង ។

ជាមួយនឹងតារាងបទចម្រៀងថ្មីៗ ដែលមានបទចម្រៀងជ្រើសរើសផ្ទាល់ដៃដោយសិល្បករល្បីៗ ដូចជា Adda ឌីជេ ក្រុម Pontoon ក្រុមក្មេងខ្មែរ អ្នកប្រើប្រាស់អាចស្ដាប់បទចម្រៀងដូចគ្នានឹងកំពូលតារាចម្រៀង និងឌីជេកម្ពុជា ដែលគេពេញចិត្តផងដែរ ។

លោក ថូម៉ាស ហ៊ុន បានបន្តទៀតថា៖ “មុខងារថ្មីៗត្រូវបានដាក់បញ្ចូល ដើម្បីផ្ដល់ភាពងាយស្រួលខ្ពស់សម្រាប់អ្នកនិយមចូលចិត្តបទចម្រៀង ។ ប្រជាជនកម្ពុជាជាច្រើនចូលចិត្តច្រៀងតាមសិល្បករដែលគេចូលចិត្ត ។ នៅពេលនេះ កម្មវិធី Smart Music កាន់តែអស្ចារ្យជាងមុន ហើយមិនមែនអាចប្រើតែលើទូរស័ព្ទចល័តប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រើនៅលើគេហទំព័រថែមទៀតផង”។

លោកបានបន្ថែមថា៖ “ហើយយើងក៏នឹងបន្តកែលម្អ និងបន្ថែមបទចម្រៀងល្បីៗថ្មីៗជាប់ជានិច្ចទៅលើបណ្ណាល័យបទចម្រៀង ហើយយើងនឹងបន្តអភិវឌ្ឍន៍នូវមុខងារពិសេសៗបន្ថែមទៀត ។ យើងមានផែនការពិសេសៗជាច្រើនសម្រាប់ពេលអនាគត” ។

កម្មវិធី Smart Music បន្តផ្ដល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ។ កម្មវិធីនេះអាចស្វែងរកបាននៅលើ App Store និង Google Play Store ។ Smart Music ផ្ដល់នូវឱកាសពិសេសដល់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការស្ដាប់បទចម្រៀងដែលគេចូលចិត្ត និងស្វែងរកអារម្មណ៍រីករាយថ្មីៗ ។

ក្រៅពីកម្មវិធី Smart Music ក្រុមហ៊ុន Smart ក៏មានផ្តល់សេវាពិសេសៗផ្សេង ខណៈក្រុមហ៊ុនបន្តវិវត្តន៍ខ្លួនទៅជាម៉ាកយីហោជីវិតបែបឌីជីថល ។ កម្មវិធីមួយចំនួនផ្សេងទៀត ដែលអ្នកប្រើប្រាស់សេវាទូរស័ព្ទ Smart អាចប្រើប្រាស់បានមានដូចជា កម្មវិធី SmartNas ដែលជាកម្មវិធីគ្រប់គ្រងគណនីទូរស័ព្ទសម្រាប់សេវា prepaid របស់ Smart កម្មវិធី SmartLuy ដែលជាសេវាផ្ញើ និងទូទាត់ប្រាក់តាមទូរស័ព្ទចល័ត សេវាធានារ៉ាប់រងអាយុជីវិតតាមទូរស័ព្ទចល័ត Smart Life Insurance ដែលផ្ដល់ជូនក្រោមការសហការជាមួយក្រុមហ៊ុន BIMA និងកម្មវិធី SmartPay ជាសេវាទូទាត់ប្រាក់ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទិញកម្មវិធីទូរស័ព្ទដោយប្រើទឹកប្រាក់ក្នុងទូរស័ព្ទដៃ ។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រ Facebook របស់ Smart www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]