ភ្នំពេញ៖ ក្នុងឱកាសទិវាមាតាពិភពលោក ដែលនឹងជិតមកដល់នាពេលខាងមុខនេះ តារាចម្រៀងសម្លេងពិរោះពោរពេញទៅដោយទឹកដម កញ្ញា មាស សុខសោភា បានបង្ហើរពីអារម្មណ៍ និងក្តីស្រលាញ់របស់ខ្លួនដែលមានចំពោះអ្នកម្តាយ តាមរយៈបទចម្រៀងចំណងជើងថា «បំពេម្តាយ»។

ជាការពិតណាស់ បើយោងតាមអត្ថន័យខ្លឹមសារ នៅក្នុងបទចម្រៀងមួយបទនេះ បានបង្ហាញពីទទួលដឹងនូវរាល់ទុក្ខលំបាករបស់អ្នកម្តាយ និងការយកចិត្តទុកដែលអ្នកម្តាយចំពោះកូនៗរហូតមក។ តាមរយៈខ្លឹមសារបូករួមទាំងសាច់ភ្លេង យ៉ាងរណ្តំចិត្តទៀតនោះ ទើបធ្វើឲ្យប្រិយមិត្តអ្នកស្តាប់ នឹករលឹកទៅដល់អ្នកម្តាយរបស់ខ្លួន ស្ទើរតែទប់ទឹកភ្នែកមិនជាប់ផងដែរ៕

ដូចនេះ ចង់ដឹងថាបទចម្រៀង«បំពេម្តាយ» របស់កញ្ញា មាស សុខសោភា ពិតជាមានអត្ថន័យចាក់ដោតបេះដូងកម្រិតណានោះ ទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា