អតិថិជនសាមសុងទទូលបានអត្ថប្រយោជន៍កាន់តែច្រើន ក្រោយជាវផលិតផល ជាមួយនឹង ការផ្តល់ជូនសិទ្ធិអទិភាពយ៉ាងពិសេស សម្រាប់ការទទួលបានសេវាកម្ម ព្រមទាំងភាពងាយស្រួលក្នុងការគ្រប់គ្រង ផលិតផលសាមសុងរបស់ខ្លួនដោយគ្រាន់តែប្រើកម្មវិធីតែមួយប៉ុណ្ណោះ

កម្ពុជា ថ្ងៃទី០9 ខែឧសភា ឆ្នាំ២០១៧៖ ក្រុមហ៊ុនសាមសុងបានប្រកាសយ៉ាងឱឡារិក ចំពោះការមកដល់របស់កម្មវិធី mySamsung ក្នុងប្រទេសកម្ពុជា។ នេះជាកម្មវិធីមួយដែលផ្តល់ជូនអតិថិជនសាមសុងទាំងចាស់ និងថ្មីទាំងអស់នូវកម្មវិធីលើទូរស័ព្ទដៃ (mobile app) ឬអាចចូលទៅប្រើប្រាស់បានយ៉ាងងាយស្រួលតាមរយៈគេហទំព័រ www.mysamsung.com ។ mySamsung ជួយសម្រួលអតិថិជនក្នុងការគ្រប់គ្រងតាមដាន ផលិតផលសាមសុងរបស់ពួកគាត់ ក៏ដូចជាការទទួលបានព័ត៌មានពីសេវាធានាផ្សេងៗ តាមរយៈការផ្តល់សេវាបម្រើអតិថិជន នៅលើកម្មវិធីនេះផ្ទាល់តែម្តង ហើយពួកគាត់ថែមទាំង អាចទទួលបានគន្លឹះប្រើប្រាស់មានអត្ថប្រយោជន៍ ជាច្រើនដែលមិនធ្លាប់ដឹងពីមុននៅក្នុងផលិតផលសាមសុង របស់ពួកគាត់ផងដែរ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «នេះគឺជាការជម្រុញឲ្យបទពិសោធន៍ប្រើប្រាស់ផលិតសាមសុងរបស់អតិថិជន យើងកាន់តែមានភាពល្អប្រសើរជាងមុន។ សាកគិតមើលថា នៅពេលដែលអ្នកអាចប្រើប្រាស់កម្មវិធីតែមួយគត់ ខណៈពេលដែលអ្នកអាចទទួលបានសេវាកម្ម និងជំនួយពីអ្នកជំនាញរបស់យើង ក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាឧបករណ៍ប្រើប្រាស់របស់អ្នក ទាំងចំពោះការត្រួតពិនិត្យតាមដាន និងការរកឃើញនូវរាល់សមត្ថភាពពិសេសថ្មីៗរបស់ឧបករណ៍ពួកគាត់ផងដែរ។ នេះហើយជាតួនាទីរបស់ mySamsung ដែលអតិថិជនអាចប្រើប្រាស់វាដើម្បីសន្ទនាជាមួយផ្នែកបម្រើអតិថិជន និងជួយផ្សាភ្ជាប់សម្ព័ន្ធភាពរវាងអតិថិជនយើង ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។»។

កម្មវិធី mySamsung នឹងជួយសម្រួលបញ្ហាចម្ងល់ផ្សេងៗ របស់អតិថិជនសាមសុងថ្មីៗ ឬអតិថិជន ដែលទើបតែប្តូរពីឧបករណ៍ចាស់មកឧបករណ៍ថ្មី តាមរយៈការផ្តល់កិច្ចសន្ទនាអនឡាញ និងការណែនាំពីការបំពេញព័ត៌មាន លើឧបករណ៍ប្រើប្រាស់មុនពេលអាចប្រើបានផងដែរ។ ភាពងាយស្រួល និងការដែលអាចទទួលបានសេវាកម្មដោយងាយពីកម្មវិធីនេះ ជួយឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការចុះឈ្មោះបង្កើតគណនី និងគ្រប់គ្រងបញ្ជាផលិតផល តាមចំណង់ចំណូលចិត្ត ព្រមជាមួយនឹងសេវាធានាយ៉ាងច្រើនសម្បូរបែប មិនថាអ្នកជាប់រវល់មមាញឹកខ្លាំងប៉ុណ្ណានោះទេ។

អតិថិជនអាចទទួលបានសេវាបម្រើអតិថិជន ដោយងាយបំផុតនៅលើ mySamsung តាមរយៈកម្មវិធី live chat (ដែលនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃអនាគត) កិច្ចសន្ទនាតាមទូរស័ព្ទ និងអ៊ីម៉ែល ហើយអ្នកប្រើប្រាស់ថែមទាំងអាចទាញ យកតារាងព័ត៌មានអំពីទីតាំងបម្រើសេវាកម្មអតិថិជន នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ អតិថិជនអាចទទួលបានព័ត៌មានអំពីបញ្ហាជាមួយនឹងប្រព័ន្ធ hardware របស់ឧបករណ៍ខ្លួនបានរហ័សទាន់ចិត្ត ហើយក៏នឹងអាចទទួលបានព័ត៌មាន អំពីដំណើរការការជួសជុលតាមរយៈកម្មវិធីនេះផងដែរ។ មុខនាទីពិសេសៗ និងព័ត៌មានទាំងនេះមានផ្ទុកក្នុងកម្មវិធី mySamsung ដើម្បីសម្រួលដល់ការដោះស្រាយបញ្ហាផ្សេងៗ របស់អតិថិជន ហើយធានានូវការផ្តល់ដំណោះស្រាយទាន់ ពេលបានកាន់តែរហ័សជាងមុន និងបង្កើនទំនុកចិត្តរបស់អតិថិជនផ្ទាល់ផងដែរ។ 

លើសពីនេះទៅទៀត កម្មវិធី mySamsung ក៏ផ្តល់នូវចំណេះដឹង អំពីគន្លឹះសម្ងាត់ៗដែលមានអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់ឧបករណ៍សាងសុងផងដែរ ដូច្នេះហើយអតិថិជនអាចស្វែងយល់ពីមុខងារពិសេសៗ និងសាកល្បងវិធីថ្មីៗមិនធ្លាប់បានដឹងពីមុនដែលមាននៅលើ ផលិតផលសាមសុងថែមទៀតផង។ អតិថិជនថែមទាំងអាចទទួលបានសិទ្ធិអទិភាពពិសេសៗ ព្រមទាំងរង្វាន់ជាច្រើនតាមរយៈកម្មវិធី mySamsung ដូចជា ការអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ និងការផ្តល់ជូន ព្រមទាំងប្រូម៉ូសិនថ្មីៗពីសាមសុងផងដែរ។ ក្រុមហ៊ុនសាមសុងក៏មាននូវប្រូម៉ូសិន និងការបញ្ចុះតម្លៃគួរឲ្យទាក់ទាញជាច្រើនពីដៃគូសហការរបស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែល្អប្រសើរសម្រាប់អតិថិជន។

លោក Seungho Choi បានបន្ថែមប្រសាសន៍ថា៖ «ជាមួយកម្មវិធី mySamsung យើងចង់បង្កើននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត ដល់អតិថិជនបើទោះជាបានជាវផលិតផលយើងហើយក្តី និងការជម្រុញឲ្យអតិថិជនយើង កាន់តែមានទំនុកចិត្ត និងរីករាយជាមួយនឹងការផ្តល់ព័ត៌មានឆ្លើយតប ទៅកាន់ពួកគាត់បានគ្រប់ចំណុច គ្រប់ពេលវេលានិងទីកន្លែង ព្រមទាំងសិទ្ធិអទិភាពជាច្រើនថែមទៀត ដែលពោរពេញទៅដោយគុណតម្លៃ និងអត្ថប្រយោជន៍។ ហើយនេះក៏ជាឱកាសមួយសម្រាប់ពួកយើងក្នុងការសម្តែងក្តីអំណរអរគុណដល់អតិថិជនយើង ដែលបានជ្រើសរើស និងតែងតែគាំទ្រផលិតផលសាមសុងរហូតមក»។ អាចរកបានអ្នកអាចទាញយកកម្មវិធី mySamsung បានដោយប្រើស្មាតហ្វូនសាមសុងដែលមានប្រព័ន្ធប្រតិបត្តិការជំនាន់ Android 4.3 ទ្បើងទៅ។ កម្មវិធី mySamsung អាចទាញយកបានដោយឥតគិតថ្លៃពី Google PlayTM ឬចូលទៅកាន់គេហទំព័រ www.mysamsung.com ។ Google Play គឺជានិកិ្ខតសញ្ញារបស់ក្រុមហ៊ុន Google Inc។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]