តាមការរៀបរាប់ក្នុង កាសែត guiyang របស់ចិន បានឲ្យដឹងថា មានជម្លោះរវាងបងប្អូនពីរនាក់ បានកើតឡើង ដោយក្មេងស្រី អាយុ ១៧ឆ្នាំ ជាប្អូនកំពុងមើលរឿងភាគ ហើយបងប្រុសមកដល់សួររកតេឡេដើម្បីប្ដូរប៉ុស្ដ៍ មើលកីឡាបោះបាល់ ប៉ុន្តែប្អូនមិនព្រម រំពេចនោះ បុរសជាបង ក៏ដើរចូលទៅ ក្នុងចង្ក្រានបាយ ហើយកាន់កាំបិតធំមួយ មកកាប់ចំដៃ ខាងឆ្វេងរបស់ ប្អូនស្រីខ្លួនដាច់ធ្លាក់ នៅនឹងកន្លែង។

ម្ដាយរបស់ក្មេងទាំងពីរ បានយកដៃដែលដាច់នោះ ដាក់ចូលក្នុងធុង និងដាក់ទឹកកកខ្លះ ហើយយកទៅមន្ទីរពេទ្យ។ នៅពេលទៅដល់វាហួសពេលបាត់ទៅហើយ ពីព្រោះទឹកកកបានរលាយ ដែលធ្វើឲ្យដៃដែលត្រាំនោះហើម។

លោក Wu Hongtao ប្រធានមន្ទីរពេទ្យ មានប្រសាសថា បើមានករណីកាត់ដៃនេះកើតឡើង គួរយករំនិង ស្បៃស្អាត ហើយរំប្លាស្ទិច ឫ ដាក់ចូលក្នុងកែរ បន្ទាប់មកដាក់វាជាមួយទឹកកក ហាមដាច់ខាត ត្រូវជាតិអាល់កុល ឫ សារធាតុរាវដ៏ទៃទៀត។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]