ភ្នំពេញ៖ ថ្មីៗនេះ ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា ថៃ អតិជាតិបុត្រ បានធ្វើឱ្យបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងតែមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការច្រៀងបទចម្រៀង Cover មួយបទមានចំណងជើងថា «កុំហាមបងមិនឱ្យស្រលាញ់»។

ជាមួយនឹងទឹកដមសម្លេងយ៉ាងពិរោះរណ្តំ អមដោយការលេងហ្គីតាយ៉ាងប៉ិនប្រសប់ទៀតនោះ ការ Cover បទ «កុំហាមបងមិនឱ្យស្រលាញ់» របស់ក្មេងប្រុសរូបនេះ ក៏មានការគាំទ្រជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងរយៈពេលខ្លីប៉ុណ្ណោះ បទចម្រៀង Cover របស់គេ គឺមានអ្នកចូលទៅទស្សនារាប់ពាន់នាក់ឯណោះ។

ជាពិសេស ពួកគេក៏បានកោតសរសើរថា ថៃ អតិជាតិបុត្រ នៅក្មេងសោះ តែមានទឹកដមសម្លេងពិរោះ គួរឱ្យចង់ស្តាប់ ហើយអ្វីដែលសំខាន់ជាងនោះគឺ គេមិនត្រឹមតែមានសម្លេងពិរោះទេ ចំណែកឯរូបសម្បត្តិវិញ ក៏ស្រស់សង្ហាគួរឱ្យស្រលាញ់ថែមទៀតផង។ 

ចុះទម្រាំតែធំពេញវ័យទៀតនោះ តើសង្ហាប៉ុណ្ណាទៅ?

បច្ចុប្បន្នក្មេងប្រុសសង្ហាម្នាក់នេះ បានក្លាយទៅជាតារាហ្វេសប៊ុកដ៏ល្បីល្បាញ និងពេញនិយមយ៉ាងខ្លាំង ដែលមានអ្នកគាំទ្រច្រើនជាង១សែននាក់ឯណោះ៕

តោះចង់ដឹងថា ថៃ អតិជាតិបុត្រ មានសម្លេងពិរោះប៉ុណ្ណា ទៅស្តាប់ទាំងអស់គ្នា៖ 

រូបភាព៖ ថៃ អតិជាតិបុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]