(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងស្រស់សង្ហា លោក ដួង វីរៈសិទ្ធ ដែលត្រូវបានមហាជនជាច្រើន ស្រឡាញ់ពេញចិត្ត ជាមួយទឹកដមសំឡេងដ៏ពីរោះ ក្រអួនក្រអៅរបស់លោក ពិសេសហាក់មានភាពឆ្លាតវៃជាងគេ ក្នុងចំណោមតារាចម្រៀង ក្នុងផលិតកម្ម ភ្លេងរីខត គឺលោកចេះច្រៀងបទចម្រៀងមរតកដើម ជាហេតុអ្វីឲ្យលោកមានការងារឥតដាច់ ក្នុងសិល្បៈ មិនថា ការងារច្រៀងក្នុងកម្មវិធីមង្គលការ ឬខនសឺតតាមបណ្ដាខេត្ត ជាដើម។ ថ្មីៗនេះល្បីថា លោក ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា លោកបោះលុយជិត២០០០ដុល្លារចោល ដើម្បីចូលរួមច្រៀងក្នុងកម្មវិធី របស់អ្នកគាំទ្រលោក នៅទីក្រុងពេជ្រ ដែលរៀបចំដោយក្រុមហ៊ុនតន្ត្រីមួយ។

ប្រភពពីអ្នកសិល្បៈបាននិយាយថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ លោក ដួង វិរៈសិទ្ធ មានការអញ្ជើញឲ្យចូលរួម កម្មវិធីពីរផ្សេងគ្នា ដែលកម្មវិធីមួយ ជាការសម្ពោធកាស៊ីណូថ្មី នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលតម្លៃខ្លួន ខាងកាស៊ីណូផ្ដល់ឲ្យ គឺជិត២០០០ដុល្លាអាមេរិក ប៉ុន្តែដោយសារតែលោក បានជាប់ច្រៀងឲ្យក្រុមហ៊ុនរៀបចំតន្រ្តីមួយ ដែលបានទទួលរ៉ាប់រងក្នុងកម្មវិធីមង្គលការ របស់អ្នកគាំទ្រលោក ដួង វិរៈសិទ្ធ ផ្ទាល់តែម្ដង ទើបតារាចម្រៀងរូបនេះ សុខចិត្តបោះចោលឱកាសទៅច្រៀង នៅក្រុងបាវិត ដែលហាក់បីដូចជាលោកបោះចោលលុយ ប្រមាណជិត២ពាន់ដុល្លារ ដូច្នោះដែរ។

បើតាមការឲ្យដឹង ពីប្រភពដដែល បានបន្តទៀតថា លោក ដួង វិរៈសិទ្ធ ត្រូវបានគេអញ្ជើញឲ្យចូលរួមច្រៀង ក្នុងកម្មវិធីមង្គលការរបស់អ្នកគាំទ្រនៅភ្នំពេញ ក្នុងតម្លៃ ត្រឹមតែជិត១ពាន់ដុល្លារប៉ុណ្ណោះ តែអ្វីដែលសំខាន់ លោកបានឲ្យតម្លៃ លើអ្នកគាំទ្ររបស់លោក ជាងការមើលលុយជាធំ ហើយក៏ជាការបង្ហាញឲ្យឃើញ ពីរទឹកចិត្តស្រឡាញ់អ្នកគាំទ្រ រាប់អានគ្នា ដោយពុំមើលឃើញតែផលប្រយោជន៍។

ក្រៅពីបង្ហាញវត្តមាន ជាមួយទឹកដមសំឡេងដ៏ពីរោះ តារាចម្រៀង ដួង វិរៈសិទ្ធ បានឡើងរាំបទស៊្លូ គឺបទ «ស្រឡាញ់អូនលើសជីវិត» ដែលធ្វើឲ្យកម្មវិធីកាន់តែលន្លង់លន្លោច ហើយអ្វីដែលសំខាន់កូនកំលោះកូនក្រមុំ ដែលជាអ្នកគាំទ្រហាក់សប្បាយចិត្តខ្លាំងលើសលប់ ព្រោះបានតារាក្នុងដួចចិត្តរបស់ពួកគេ បានចូលរួមកម្មវិធី ដ៏មានអត្ថន័យក្នុងជីវិត។

លោក ដួង វីរ់ៈសិទ្ធ ជាតារាចម្រៀងក្មេងម្នាក់ ដែលមានការតស៊ូច្រើនក្នុងជីវិត រហូតក្លាយជាតារាចម្រៀងល្បី។ ក្រៅពីទឹកដមសំឡេងដ៏ផ្អែមពីរោះ លោកមានសមត្ថភាពក្នុងការតែងនិពន្ធ បទចម្រៀងបានល្អ រហូតអាចធ្វើបទចម្រៀងខ្លួនឯងបាន និងល្បីថែមទៀតផង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ