ភ្នំពេញ​៖ តារា​សម្តែង​រូប​ស្រស់​កញ្ញា ញ៉ែម ស្រី​ពេជ្រ ចុះកុងត្រា​ជាមួយ​ទូរទស្សន៍ ​លេខ​៥​រយៈពេល​៣​ឆ្នាំ ហើយត្រូវ​កំណត់​ឲ្យថត​បី​រឿង​ និងមិនអាច​ទទួល​ថត​រឿង ​សម្រាប់​ទូរទស្សន៍​ផ្សេង​ទេ​។​

តារាសម្តែងវ័យក្មេង យ៉ែម ស្រីពេជ្រ បាន​ទម្លាយ​ការពិត​ របស់​នាង​ដែលថា​ នាង​មាន​ខ្នង​ធំ​ដែលជា​ហេតុ​ធ្វើឱ្យ​ នាង​អាច​​ក្លាយជា​ពិធី​ការិនី​ដែលខ្លាំង​ ជាង​មុន​មិនចេះ​តែ​ថត​ណា​ផ្តេសផ្តាស់​ទេ តែ​ខ្នង​ធំ​នេះ​មិនមែន​មាន​អ្នកមានអំណាច ​ជា​បង្អែក​អី​ទេ​គឺ​ស្ថា​នី​​យ​ទូរទស្សន៍​។​

​ស្រីស្រស់រាង​ស្លី​ម​រូបនេះ​បាន​ភ្នាក់ងារយើងថា “​ខ្ញុំ​បាន​កុងត្រា​ជាមួយ​ទូរទស្សន៍​លេខ​៥​រយៈពេល​៣​ឆ្នាំ ខណៈ​ពេលនេះ​ខ្ញុំ​ធ្វើការ​បាន​មួយរយៈ​ហើយ​។ សម្រាប់​មួយឆ្នាំ​ត្រូវ​កំណត់​ថត​ឱ្យ​បី​រឿង​។ ម្យ៉ាង​ខាង​ផលិតកម្ម​ផ្សេង​គាត់​ទាក់ទង​ទៅកាន់​ទូរទស្សន៍​លេខ​៥ ហើយ​បើ​ខ្ញុំ​មាន​ពេល​ ​ខ្ញុំ​ទៅ​ថត និង​ពិភាក្សា​ជាមួយ​មេ​បន្ទាប់​ក៏​Ok​ពី​ខាងលើ​គឺ​ខ្ញុំ​អាច​ថត​បាន​។ ខ្ញុំ​មិនអាច​ទទួល​ថត​រឿង​សម្រាប់​ទូរទស្សន៍​ផ្សេង​ទេ​។​ ខ្ញុំ​មិនអាច​ថត​​ឱ្យ​ទូរទស្សន៍​ផ្សេង​បានទេ ប៉ុន្តែ​ប្រសិន​ផលិត​កម្មណា​ បាន​សហការគ្នា​គឺ​ខ្ញុំ​អាច​ថត​បាន ហើយ​ទាល់តែ​បញ្ចាំង ​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៥ បាន​ទៀត​បាន​”​។​

​កញ្ញា ញ៉ែម ស្រី​ពេជ្រ បាន​និយាយថា “​ក្រៅពី​ផ្តល់ឱកាស​ខ្ញុំ​ជា​តួឯក​ស្រី​បន្ត​បន្ទាប់មក ខ្ញុំ​ក៏​ទទួលបាន​ការបណ្តុះបណ្តាល​ពី​គ្រូបង្រៀន​មកពី​ថៃ​តែម្តង ដែល​សម្រាប់​គាត់​ទើប តែ​ទទួលបាន​ពានរង្វាន់​តុក្កតា​មាស​ប្រចាំឆ្នាំ ហើយ​មក​បង្រៀន​ពួក​ខ្ញុំ​ទាំងអស់គ្នា​រួមទាំង​ប្រាប់​បន្ថែមថា​ ធ្វើ​យ៉ាងនេះ​យ៉ាងនោះ ឱ្យ​ខ្ញុំ​រីកចម្រើន​”​។​

​ភ្លើង​ស្នេហ៍​ភ្លើង​ឬ​ស្សា ជា​រឿង​ទី​១​របស់​នាង ប៉ុន្តែ​នាង​មិនបាន​កុងត្រា ជាមួយ​ទូរទស្សន៍​លេខ​៥​នោះទេ​។ បន្ទាប់មក​ក៏​បន្ត រឿង “​កូនក្រមុំ​លោក​មេឃុំ​” ហើយ​នាង​បានធ្វើ​កុងត្រា​ជាមួយ​ទូរទស្សន៍​ភ្លាម និង​ទទួល​តំណែង​តួឯក​ស្រី​ ទៀត​ជា​លើក​ទី​៣ ក្នុង​រឿង “​ចម្ការ​ម្លប់​ស្នេហ៍​” ដែល​កំពុង​ថត​។​

សូមជម្រាបថា តារាសម្តែងស្រី ទើបនឹងរះឈ្មោះ កញ្ញា យ៉ែម ស្រីពេជ្រ បានជួបរឿង ចម្លែកជាច្រើន ខណៈប្រឡូក ក្នុងអាជីព សម្តែងជាលើកដំបូង ដែលគួរឲ្យព្រឺក្បាល ស្ទើរលស់ព្រលឹង ជាច្រើនដងក្នុងរឿងនេះ តាមអបិយ ជំនឿ គឺមានខ្មោចព្រាយបិសាច និងអ្នកថែរក្សាម្ចាស់ទឹកដី ជាអ្នកបង្កើតឲ្យមានពេល ដែលពួកគេទៅថត នៅក្នុងតំបន់ ស័ក្កិសិទ្ធិនាភូមិមួយ នៅរមណីយដ្ឋានទឹក វិលក្នុងទឹកដីខេត្តកំពត៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ