ថៃ៖ តារាសម្តែងវ័យក្មេង ហើយថែមទាំងមានសម្រស់ទាក់ទាញចិត្តក្រមុំៗជាច្រើនរូប លោក James Jirayu កាលពីម្សិលមិញនេះ ត្រូវបានសារព័ត៌មាននៅក្នុងស្រុកមួយ របស់ប្រទេសថៃ បានបើកបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក កាលពេល តារាសម្តែងរូបនេះ ដើរតួជាក្មេងវត្ត។

រូបភាពទាំងនេះបានបង្ហាញថា លោក James Jirayu ខិតខំប្រឹងប្រែងធ្វើការងារស្រាលធ្ងន់ នៅក្នុងវត្តជាច្រើនមុខណាស់ដូចជា លាងចាន  លាងបាត្រដាក់បាយ ក៏ដូចជាបោសជូតសម្អាតកុដិព្រះសង្ឃផ្សេងៗជាដើម។

មិនតែប៉ុណ្ណោះ ក៏បានមានរូបស្នាក់នៅ ក្នុងវត្ត ខិតខំអានសៀវភៅ ដើម្បីរៀនសូត្រក្រេបយកចំណេះវិជ្ជាផងដែរ។ កម្រងរូបភាពទាំងនេះពិតជាបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា តារាសម្តែង និងតារាចម្រៀងវ័យក្មេងលោក James Jirayu ធ្លាប់សម្តែងធ្វើជាក្មេងវត្តម្នាក់ ដែលមានភាពឧស្សាហ៍ព្យាយាមដូច្នេះសោះ។

គួរឱ្យដឹងដែរថា រូបភាពនេះ គឺជាសកម្មភាពថតរឿង «Padiwaradda» ឬ «ឧត្តមភរិយា» កាលពីពេលកន្លងទៅ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៕

ចង់ដឹងថាលោក James Jirayu ដើរតួជាក្មេងវត្តយ៉ាងណាខ្លះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

រូបភាព លោក James Jirayu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]