ភ្នំពេញ៖ លោក ឆឹម សក្កដា តារាសម្តែងកំពុងមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា និងជាគូស្នេហ៍ផ្អែមល្ហែមរបស់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ផងនោះ  ថ្មីៗនេះបានបង្ហោះវីដេអូចម្រៀងមួយបទ ដែលមានអត្ថន័យស៊ីជម្រៅទាក់ទងនឹងអ្នកម្តាយ។

បទ “អ្នកម្តាយដ៏អស្ចារ្យ” ពោរពេញដោយអត្ថន័យ សោកសង្រេង ច្រៀងរៀបរាប់អំពីទុក្ខលំបាករបស់អ្នកម្តាយ ដែលបានតស៊ូគ្រប់យ៉ាងដើម្បីកូនដោយមិនត្អូញត្អែរ ក៏ដូចជាការដឹងគុណរបស់កូនៗទៅកាន់ម្តាយវិញផងដែរ។ ទំនុកភ្លេងថ្មី រួមផ្សំជាមួយទឹកដមសំនៀងពិរោះ ជាពិសេស ទិវាមាតាពិភពលោក ក៏ខិតជិតមកដល់ទៀតនោះ បានធ្វើឲ្យចម្រៀងមួយបទនេះ ដក់ជាប់ក្នុងដួងចិត្តយុវវ័យបំភ្លេចមិនបានតែម្តង។

គួរបញ្ជាក់ផងដែរថា លោក ឆឹម សក្កដា ធ្លាប់បានចេញចម្រៀងម្តងរួចមកហើយ គឺបទ មិត្ត១០០ឆ្នាំ ជា Version ប្រុស ដែលទទួលបានការពេញនិយមខ្លាំងមែនទែន។ ឥឡូវនេះបទ “អ្នកម្តាយដ៏អស្ចារ្យ” ក៏សង្ឃឹមថានឹងទទួលបានការគាំទ្រកាន់តែខ្លាំងជាងមុនទៀតដែរ។

ចង់ដឹងថាបទ “អ្នកម្តាយដ៏អស្ចារ្យ” ពោរពេញដោយអត្ថន័យបែបណានោះ សូមទស្សនា និងស្តាប់វីដេអូ នៅខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា