(ភ្នំពេញ)៖ លោក Kidflomatic គឺជាតារាចម្រៀងអន្តរជាតិល្បីល្បាញម្នាក់ នៅសហរដ្ឋអាមេរិក ដែលមានដើមកំណើតជាខ្មែរ។ លោកកំពុងតែបង្ហាញវត្តមាន ចូលខ្លួនមកក្នុង ផលិតកម្ម រ៉ក់ ដើម្បីចែករំលែក នូវបទចម្រៀងថ្មីៗជូន បងប្អូនប្រិយមិត្ត ទាំងអស់គ្នាបានស្តាប់កម្សាន្ត ជាពិសេសដើម្បីបម្រើអារម្មណ៍ដល់បងប្អូន យុវវ័យ នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះលោក Kidflomatic បានចេញនូវបទថ្មី ច្រៀងជាភាសាខ្មែរលើកទី១របស់ លោកនូវផលិតកម្ម Rock Music ។ បទចម្រៀងថ្មីមួយបទនេះមានចំណងជើងថា «នឹក» ជាបទថ្មីទាំងភ្លេង នឹងទំនុកច្រៀង គឺថ្មីទាំងអស់ដោយអត្ថន័យ នៃបទចម្រៀងនេះ បានបង្ហាញឲ្យប្រិយមិត្តអ្នកស្តាប់ មានអារម្មណ៍ថា ដូចជានឹកមនុស្ស ម្នាក់ដែលយើងធ្លាប់ស្គាល់គ្នា និងធ្លាប់សាងអនុស្សាវរីយ៍ជាមួយគ្នា ជាយូរមកហើយ ប៉ុន្តែបែរជាមិនបាននៅជួបជុំក្បែរគ្នាទៅវិញ។

អត្ថន័យទាំងអស់នេះ មាននៅក្នុងបទចម្រៀង ដែលមានចំណងជើងថា «នឹក» របស់លោក Kidflomatic។ ដូចច្នេះសូមស្ដាប់កម្សាន្ត ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]