ទឹកអង្ករ គឺជាអាថ៌កំបាំង ជួយឲ្យស្បែកប្រែជាស្អាត និងភ្លឺរលោងបាន យ៉ាងមានប្រសិទ្ធភាពសឹងមិនគួរឲ្យជឿ។ វាអាចរក្សាទុកបានយូរ ព្រមទាំងជារបស់ធម្មជាតិ គ្មានជាតិគីមីថែមទៀត ជាពិសេសអាចប្រើប្រាស់បានលើគ្រប់ប្រភេទស្បែក មិនថា ស្បែកស្ងួត ស្បែកខ្លាញ់ ឬស្បែកធម្មតានោះទេ។

ដោយហេតុនេះហើយ ទើបថ្ងៃនេះយើងនឹងលើកឡើងពីអត្ថប្រយោជន៍ដល់សក់ និងស្បែក ជូនប្រិយមិត្តទុកជាចំណេះដឹង។ ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម ៖ 

១. ជាទឹកជូតសម្អាត

ជាក់ស្តែង អ្នកអាចយកទឹកអង្ករ មកទុកសម្រាប់ជូតសម្អាតផ្ទៃមុខបាន ឬជូតសម្អាតគ្រឿង Make up មុខក៏បាន ពីព្រោះវាអាចជួយឲ្យស្បែក ប្រែជារលោងស្អាត និងមានពន្លឺ បានយ៉ាងមានប្រសិទ្ធភាព។

២. បង្រួមរន្ធញើស

ស្បែកដែលមានរន្ធញើសធំៗ មិនត្រឹមតែមិនស្អាតនោះទេ គឺថែមទាំងបង្កឲ្យខូចសុខភាពស្បែកទៀតផង។ ហេតុនេះ អ្នកអាចយកដុំសំឡី ជ្រលក់ទឹកអង្ករ យកមកជូតមុខ ឲ្យបានញឹកញាប់ ដើម្បីអាចជួយបង្រួមរន្ធញើស ស្បែកឲ្យរួមតូចទៅៗ បានយ៉ាងងាយ។

៣. ព្យាបាលមុន

ជាការពិតណាស់ ទឹកអង្ករ ក៏អាចព្យាបាលមុនខ្ទុះបានយ៉ាងងាយដែរ ដោយគ្រាន់តែយកសំឡី ជ្រលក់ទឹកអង្ករ ជូតត្រង់បរិវេណមុនជាការស្រេច។ អ្នកនឹងសង្កេតឃើញថា វាជួយកាត់បន្ថយស្នាមក្រហម បានយ៉ាងឆាប់រហ័ស។ 

៤. ព្យាបាលស្បែក ដែលខ្លោចតាមកន្លែង

ជាក់ស្តែង ទឹកអង្ករ ក៏មានសមត្ថភាពអាចជួយបន្ធូរបន្ថយការរលាក និងស្បែកខ្លោច តាមកន្លែងមួយចំនួនលើរាងកាយបានដែរ ដោយគ្រាន់តែអ្នកអាចយកវាជូតតាមបរិវេណ ដែលអ្នកត្រូវការ។ វាជួយឲ្យស្បែកប្រែជាធម្មតាវិញ បានយ៉ាងឆាប់រហ័ស និងការពារការបំផ្លាញនៅពេលខាងមុខបានទៀតផង។

៥. ជួយឲ្យស្បែកមានពន្លឺ

ទឹកអង្ករ មានប្រសិទ្ធភាពជួយឲ្យស្បែកប្រែជាភ្លឺ បានល្អជាងផលិតផលមានជាតិគីមីទៅទៀត។ ងាយៗ ដោយអ្នកគ្រាន់តែរក្សាទុកទឹកអង្ករ ទុកលាងសម្អាតមុខជារៀងរាល់ថ្ងៃ និងទុកឲ្យស្ងួតជាការស្រេច។

៦. ជួយដល់សុខភាពសក់

ទឹកអង្ករអាចជួយឲ្យសក់របស់អ្នកប្រែជាវែង និងភ្លឺរលោងបានយ៉ាងងាយ។ អ្នកគ្រាន់តែចាក់ទឹកអង្ករលើសក់ និងស្បែកក្បាល ព្រមទាំងទុកចោល ២០នាទី សឹមលាងទឹកស្អាត។ បន្ទាប់មក កក់ និងអប់សប់តាមធម្មតាជាការស្រេច៕

ប្រភព៖ THE INDIAN SPOT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]