ភ្នំពេញ៖ ការទន្ទឹងរងចាំ បានមកដល់ហើយ! Full Audio បទ “ហត់ទេ ស្រឡាញ់គេម្នាក់ឯង” របស់អ្នកនាង សុខ ស្រីនាង ត្រូវបានបង្ហោះទៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសកាលពីពេលថ្មីៗកន្លងទៅនេះ។

អត្ថន័យនៃបទចម្រៀងដែលពោរពេញដោយមនោសញ្ចេតនា  និងការឈឺចាប់ អមដោយទឹកដមសំនៀងដ៏ពិរោះ  បានធ្វើឲ្យបទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ និងជាពិសេសនោះគឺ អ្នកដែលស្រឡាញ់ និងគាំទ្រអ្នកនាងសុខ ស្រីនាង ផ្ទាល់តែម្តង។

រហូតមកដល់ពេលនេះ បទចម្រៀងរបស់អ្នកនាង សុខ ស្រីនាង ទទួលបានការ Like រហូតដល់ទៅជាង ១៥ពាន់ដងហើយ។ មិនតែប៉ុណ្ណោះ មានប្រិយមិត្តជាច្រើនបាន បង្ហាញការចូលចិត្ត និងដាក់រូបបេះដូងពេញក្នុង Comment ផងដែរ៕

ចង់ដឹងថា បទ “ហត់ទេ ស្រឡាញ់គេម្នាក់ឯង” របស់អ្នកនាង សុខ ស្រីនាងពិតជាពិរោះយ៉ាងណា សូមស្តាប់ និងទស្សនាតាមរយៈវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ​ ស្រីនាង