ភ្នំពេញ៖ បើកដើមខែឧសភាថ្មីនេះ តារាសម្តែងស្រីវ័យក្មេងគួរឱ្យស្រលាញ់ កញ្ញា ម៉ាក សែនសូនីតា បានដូររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចស៊ីស (Lexus)

ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះយើងឃើញ កញ្ញា ម៉ាក សែនសូនីតា មានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការថត ខ្សែភាពយន្ត ថតស្ពតផ្សាយពាណិជ្ជកម្មជាច្រើនស្ទើរតែដកឃ្លាមិនរួច។

ងាកមកមើលការតុបតែងខ្លួន របស់តារាស្រីរូបនេះវិញក៏មិនអន់ដែរ ដោយកាលពីម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់នាង បានបង្ហាញរូបថតប៉ុន្មានសន្លឹកជាមួយនឹងឈុតពណ៌ខ្មៅ ព្រមនឹងការផាត់មុខតាមបែបសម្រស់ធម្មជាតិពិតៗគួរឱ្យទាក់ទាញ។

មិនតែប៉ុណ្ណោះអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Caption នៅលើរូបភាពនោះគឺបានបង្ហាញថា៖ «Don't judge the book by it's cover...Know the concept first before you say something about it» (កុំមើលមនុស្សតែសំបកក្រៅហើយសន្និដ្នានយក ដឹងឱ្យច្បាស់ជាមុនសិន មុនពេលដែលអ្នកនិយាយអ្វីមួយអំពីវា)។

សារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹង រូបនាង ចង់និយាយ ទាក់ទងនឹងរឿងអ្វី ទៅលើ រូបរាងខាងក្រៅ ឬក៏សម្ភារៈនិយមរបស់នាង ដែលទើបតែផ្លាស់ប្តូរនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា