ជប៉ុន៖ មួយរយៈពេលមកនេះ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនរយៈពេល១០ថ្ងៃ ដើម្បីចូលរួមនៅក្នុងកម្មវិធី Cambodian Festival 2017 គោលបំណងគឺដើម្បីសម្តែង និងបង្ហាញពីសិល្បៈខ្មែរ ទៅកាន់ប្រជាជនខ្មែរដែលរស់នៅទីនោះ ក៏ដូចជាប្រជាជនជប៉ុនឲ្យបានស្គាល់ផងដែរ។

ក្រោយពីបញ្ចប់ការសម្តែងនៅខាងក្រោយឆាក គេសង្កេតឃើញកូនប្រុសទី២ របស់លោក ព្រាប សុវត្ថិដែលមានឈ្មោះថា សុវត្ថិ មុន្នីនាគ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយសារតែរូបគេបាននិយាយលេងសើច យ៉ាងរួសរាយបំផុត ជាមួយនឹងក្មេងៗ ដោយប្រើភាសាជប៉ុន ហើយធ្វើឲ្យក្មេងៗទាំងនោះ ផ្ទុះសំណើចយ៉ាងខ្លាំងផងដែរ។

កាយវិការទាំងនេះ បានបញ្ជាក់ឲ្យឃើញថា កូនរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ពិតជា​ មានចរិតល្អ រាក់ទាក់ និងផ្តល់ការសប្បាយដាក់អ្នកគាំទ្រ ទោះបីនៅក្រៅឆាកក៏ដោយ៕

ដូចនេះចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ