លោក​យាយ​​ប្រាកប បាន​ជុង​ព្រុយ  អាយុ​៧៤ឆ្នាំ ​​ជាអ្នក​ស្រុក​​រស់​នៅ​​ខេត្ត​​​នគររាជ​​សីមា  ប្រទេស​ថៃ ​មាន​​សុខភាព​មាំមួន​ជាង​​ស្ត្រី​​ដែល​មាន​​​អាយុ​ដូចគ្នាឆ្ងាយ​ណាស់​ព្រោះគាត់​​​អាចឡើង​​ដើមដូង​បាន។ ​បច្ចុប្បន្ន​​​លោក​យាយ​​ត្រូវ​ឡើង​​បេះផ្លែដូង​​បាន​​ប្រហែល​​៥០ទៅ៦០​​​ផ្លែ ក្នុង​​មួយ​ថ្ងៃ រួចយក​​ទៅ​​លក់​នៅ​​ផ្សារ​ក្បែរ​លំនៅ​ឋាន​​​​​ ដោយ​​ចាប់​​​ផ្តើម​​​ដាក់​​លក់​​ក្នុង​រវាង​​ពី​ម៉ោង​​៦​​ដល់​​ម៉ោង​៩​ព្រឹក និង​​រមែង​មាន​អតិថិជន​​​មកទិញ​ជា​រៀង​រាល់​​ថ្ងៃ ។

ទីភ្នាក់​​ងារ​ព័ត៌​មាន​​​ថៃ​ឱ្យ​ដឹង​ថា លោក​​យាយ​​​ប្រកបរបរ​ឡើង​​​ដើម​ដូង​តាំងពី​អាយុ​​៧ឆ្នាំ​  ដើម្បី​​​រក​ចំណូល​​​ចិញ្ចឹម​គ្រួសារ​រហូត​​ដល់​​ពេល​​បច្ចុប្បន្ន។ ទោះ​​បីជា​​ស្ថាន​ភាព​​ក្នុង​​ក្រុម​គ្រួសារ​​មាន​​លក្ខណៈ​​ធូរធារ និង​មាន​កូនជួយ​ចិញ្ចឹម​​រួមទាំង​​​ស្នើ​​សុំ​មិន​​ឱ្យ​​ឡើង​ដើម​​ដូងក៏ដោយ ប៉ុន្តែ​​លោក​យាយ​​​មិន​ស្តាប់​​​​និង​​នៅតែ​​បន្ត​ឡើង​ដូង​ជាប្រចាំដើម្បី​​​ជួយរក​ចំណូល​​​​បន្ថែម​​​​ ។

លោក​​យាយ​ប្រាកប​ បាន​ជុង​ព្រុយ ​និយាយ​ថា​ បច្ចុប្បន្ន​​គាត់​មាន​អាយុ​៧៤ឆ្នាំ​ហើយ ​មូល​ហេតុ​​​ដែល​​ធ្វើឱ្យ​គាត់មាន​​​សុខភាព​ល្អ​ព្រោះ​​ទទួល​​ទាន​​អាហារ​​​ដែល​​មាន​ប្រយោជន៍​​​ដល់​រាង​កាយ​​  ហើយ​​​នៅបរិវេណ​​​លំនៅ​ឋាន​របស់​គាត់​មាន​​ដើម​​ដូង​និងដើម​​ស្លា ​​ដើម្បី​​យក​ផ្លែទៅ​លក់​​ជួយ​រកចំណូល​​ដល់​​​​ក្រុម​គ្រួសារ។ បច្ចុប្បន្ន​​​ដើម​ស្លា​​ស្ទើរតែ​បាត់បង់​ ចំណែក​​ដើម​​ដូង​​ក៏​​​នៅ​មាន​តិច​តួច ព្រោះ​​អ្នក​ស្រុក​​​នៅ​ម្តុំ​​នោះ​កាប់​ចោល​​​​ដោយ​​សារតែប៉ះពាល់​​​ដល់​បរិស្ថាន ។

​បច្ចុប្បន្ន​​​លោក​យាយ​ឡើង​បេះ​ដូង​​ក្នុងមួយ​​​ថ្ងៃ​បាន​​ប្រហែល​​ពី​​៥០ទៅ​​៦០​ផ្លែ ខណៈ​​ពេល​​កូន​ចៅ​​ហាម​មិន​ឱ្យ​​ឡើង ប៉ុន្តែខ្លួន​ក៏​​នៅតែ​លួចឡើង​​បេះ ព្រោះ​​ថា​ជា​ការងារ​ដែលខ្លួន​មានជំនាញ​​ និង​​​អាចរកចំណូល​បាន  ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]